សម្ដេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានដឹកនាំមហាជនដែលកាន់សាសនាគ្រឹស្ត នៅតាមវិហាររ៉ូម៉ាំងកាតូលិកចំនួន១ពាន់២រយលាននាក់នៅទូទាំងពិភពលោកឲ្យអបអរក្នុងពិធីបុណ្យណូអែលកាលពីថ្ងៃព្រហស្បតិ៍ ដោយបានប្រារព្ធពិធីសូត្រធម៌ទៅកាន់ហ្វូងមហាជនក្នុងយប់មុនថ្ងៃបុណ្យណូអែល នៅឯវិមានវ៉ាទីកង់។
នៅក្នុងពិធីសូត្រធម៌នោះ សម្តេចប៉ាប បានស្តីបន្ទោសអ្វីមួយ ដែលព្រះអង្គ ហៅថា ជា«ការបំពុលរបស់សង្គម» ដែលនាំឲ្យមានការនិយមប្រើប្រាស់របស់របរច្រើនហួសហេតុ សេចក្តីសុខក្នុងលោកីយ៍ ភាពសម្បូរទ្រព្យធនហូរហៀរហួសប្រមាណ។
ដោយកត់សម្គាល់ពីភាពសាមញ្ញនៃកំណើតរបស់ព្រះយេស៊ូគ្រឹស្ត នៅក្នុងក្រោលសេះ សម្តេចប៉ាប បានមានបន្ទូលថា ព្រះយេស៊ូ «បានប្រាប់មនុស្សគ្រប់គ្នាឲ្យធ្វើអ្វីមួយឲ្យចេះប្រមាណ ឬនិយាយម្យ៉ាងទៀតគឺថា ធ្វើឲ្យសាមញ្ញ មានតុល្យភាព ជាប់ជាប្រចាំ ហើយឲ្យមើលឲ្យឃើញ និងធ្វើអ្វីមួយដែលចាំបាច់ »។
សម្តេចប៉ាប ដែលជាជនជាតិប៉ាឡេស្ទីន ព្រះជន្ម៧៩ព្រះវស្សាអង្គនេះក៏បានប្រើពិធីសូត្រធម៌របស់ព្រះអង្គនៅពេលនោះ ដើម្បីសង្កត់ធ្ងន់ទៅលើខ្លឹមសារសំខាន់ៗមួយចំនួនរបស់ព្រះអង្គ ដូចជាភាពជាអ្នកកាន់សាសនាគ្រឹស្ត និកាយកាតូលិក រួមមានមេត្តា ករុណា មុទិតា និងឧបេក្ខា ជាដើម៕