ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖​ គំនាប​ពី​គណបក្ស​កាន់​អំណាច​អាច​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដើរ​ចេញ​ពី​សភា​វិញ


قطر میں ہونے والی سائیکل ریس میں کھلاڑی ایک صحرا سے گزرتے ہوئے
قطر میں ہونے والی سائیکل ریس میں کھلاڑی ایک صحرا سے گزرتے ہوئے

ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មេដឹក​នាំ​គណបក្ស​ ដែល​ធ្លាប់​មាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ក្នុង​ពេល​ថ្មីៗ​ បាន​បង្ក​ឲ្យក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជាប្រមើល​ឃើញ​ថា ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​អាច​នឹង​មាន​ភាព​ផុយ​ស្រួយ​កាន់​តែ​ខ្លាំង ហើយ​នៅ​ចុង​បញ្ចប់​គណបក្ស​ប្រឆាំង​នឹង​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​រដ្ឋ​សភា ​ដោយ​សារ​តែ​ការ​មិនឲ្យរិះ​គន់​រដ្ឋាភិបាល។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ថា​ សមាជិក​សភា​ជាប់​ឆ្នោត​ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​នឹង​បោះ​ឆ្នោត​ទម្លាក់​លោក​កឹម សុខាចេញ​ពី​មុខ​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​កឹម សុខា​ប្រកាស​ថា ​នឹង​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​អសកម្ម​ការងារ ​និង​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ។​

ការ​វាយ​ប្រហារ​រិះ​គន់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​បាន​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​ផង​ បន្ទាប់ពី​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃទី​២២​ខែ​កក្កដា​ និង​ការ​សន្យា​ផ្ទាល់​មាត់​រវាង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ថា ​ឈប់​ធ្វើ​ការ​បរិហារ​រិះ​គន់​គ្នា​និង​ងាក​មក​កសាង​មាតុប្រទេស​ម្តង​វិញ។​

លោក​កែម ឡី​ អ្នក​ស្រាវជ្រាវ​សង្គម​ មាន​ប្រសាសន៍ថា​ ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​លោក​កឹម សុខា​អាច​នឹង​ធ្វើ​ឲ្យកិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​កាល​ពី​ខែ​កក្កដា​ និង​មាន​ភាព​ផុយ​ស្រួយ​កាន់​តែ​ខ្លាំង​ ហើយ​នៅ​ទី​ចុង​បញ្ចប់ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ដើរ​ចេញ​ពី​តួនាទី​ក្នុង​រដ្ឋ​សភា។​

លោក​បាន​បញ្ជាក់​ថា​ តាម​បទ​ពិសោធន៍​កន្លង​មក​ ទាំង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស​ កិច្ច​ព្រមព្រៀង​រវាងគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ គឺ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រំលោភ​ និង​បាន​ក្លាយ​ទៅ​ជា​វប្បធម៌ ​ហើយ​ដែល​អ្នក​កាន់​អំណាច​មាន​កម្លាំងខ្លាំង​គំរាម​ទៅ​លើ​អ្នក​ទុន​ខ្សោយ។​

លោក​មាន​ប្រសាសន៍ថា៖​ «អាច​ជំរុញឲ្យបែក​បាក់​គ្នា​ ឲ្យភាគី​នីមួយៗ​មិន​គោរព ​ដោយ​សារ​តែ​យើង​អត់​មាន​សូចនាករណ៍​វាស់​វែង​ច្បាស់​លាស់​ ហើយ​នឹង​អត់​មាន​ឯក​សារ​រួមគ្នា​អនុវត្ត​លើ​កិច្ច​ព្រម​ព្រៀង​ហ្នឹង​ថា​ ស្តង់​ដារ​នៃ​ការ​បោះ​ឆ្នោត​យ៉ាង​ម៉េច​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ រដ្ឋ​សភា​អី​យ៉ាង​ម៉េច ​មុន​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​ហ្នឹង»។

កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ មិន​មាន​ចំណុចណា​មួយ​ហាម​មិន​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​និយាយ​បរិហារ​រិះ​គន់​ទៅ​លើ​ភាព​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ទេ។ ​ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ កិច្ច​ព្រម​ព្រៀង​នេះ​បាន​លើក​កម្ពស់​តួនាទី​ និង​អំណាច​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ទៅ​វិញ។​

លោក​កឹម សុខា អនុប្រធាន​រដ្ឋសភា​ និង​ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​ ការ​ព្រមាន​ពី​លោក​ហ៊ុន សែន​មិន​អាច​ទប់​ស្កាត់​ការ​និយាយ​រិះ​គន់​របស់​គណបក្ស​ប្រឆាំង​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា​ បើ​មេដឹក​នាំ​ចង់​ឲ្យប្រទេស​រីក​ចម្រើន និង​ដំណើរ​ការ​ទៅ​រលូន​ មេដឹក​នាំមិន​ត្រូវ​ចេញ​មុខ​ការពារ​ជន​ខិល​ខូច​ទេ។​

លោក​និយាយ​ថា៖ «អ្នក​ដឹក​នាំ​រដ្ឋាភិបាល​ លោក​ហ៊ុន សែន​ គាត់​ចង់​បាន​អ្វី? ​គាត់​ចង់​បាន​អ្នក​ពុក​រលួយ​ដឹក​នាំ​ប្រទេស​ ឬ​គាត់​ចង់​បាន​ឲ្យរដ្ឋាភិបាល​គាត់​ល្អ​ឡើង?​ បើ​គាត់​ចង់​បាន​រដ្ឋាភិបាល​ល្អ​ឡើង​ ទាល់ឲ្យមាន​តួនាទី​បក្ស​ប្រឆាំង​ជួយ​ ដូច​គាត់​ធ្លាប់​និយាយ​ហើយ​ថា​ គាត់​ចង់ឲ្យជួយ​ដុស​ក្អែល!»​

លោក​ឈាង វ៉ុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​ មាន​ប្រសាសន៍​ថា ​លោក​កឹម សុខា​បាន​និយាយ​ប្រាស​ចាក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ និង​ប្រសាសន៍​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ទាំងពីរ​កាលពី​ខែមុន។​

លោក​មាន​ប្រសាសន៍ថា៖​ «គាត់​ទៅ​និយាយ​ស្អី​ ដែល​ប្រធាន​របស់​គាត់​ទៅ​និយាយ​ក្នុង​រដ្ឋសភា​ កន្លង​ទៅ​ក្នុង​វិសាមញ្ញ។ ​ទៅ​បី​កន្លែង​ខុស​គ្នា​ទៅ​ហើយ។​ លើក​ឡើង​ពី​រឿង​ទម្លាក់​រដ្ឋមន្ត្រី​ ទម្លាក់​នាយក​រដ្ឋមន្ត្រី​ ឲ្យគាត់​ធ្វើ​ទៅ!​ ចាំបាច់​ទៅ​និយាយ​ធ្វើ​អ្វី​ គាត់​ធ្វើ​ទៅ!​ ក៏ប៉ុន្តែ​កុំ​ឲ្យគាត់​ទូង​ស្គរ​ ហើយ​វា​អត់​មាន​អ្វី​សោះ​ខាង​ក្នុង​ ហើយ​ខុស​នឹង​ស្អី​ដែល​គាត់​និយាយ»។​

គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ដែល​បាន​ចូល​ដៃ​គូ​រដ្ឋាភិបាល​ចម្រុះជាមួយ​នឹងគណបក្ស​ប្រជាជន​កម្ពុជានោះ​ ​បាន​ធ្លាក់​ចុះ​សម្លេង​ពី​៥៨​អាសនៈ​មក​នៅ​ត្រឹម​គ្មាន​អាសនៈ​សោះ​ក្នុង​ឆ្នាំ​២០១៣​ ដោយ​សារ​តែ​គណបក្ស​នេះ​មិន​ហ៊ាន​និយាយ​រិះ​គន់​ទង្វើ​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG