ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ក្នុង​ប្រទេស​ថៃ​នៅ​ចុង​សប្តាហ៍​នេះ


រូបឯកសារ៖ មេដឹកនាំ​ប្រទេស​នៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ (អាស៊ាន) ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៣៣ និងកិច្ចប្រជុំផ្សេងៗទៀត នៅប្រទេសសិង្ហបុរី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបឯកសារ៖ មេដឹកនាំ​ប្រទេស​នៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ (អាស៊ាន) ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៣៣ និងកិច្ចប្រជុំផ្សេងៗទៀត នៅប្រទេសសិង្ហបុរី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

​ប្រទេស​ថៃ​គឺជា​ម្ចាស់​ផ្ទះ​ឆ្នាំនេះ​នៃ​កិច្ចប្រជុំ​ប្តូរវេន ​ក្រោម​ប្រធាន​បទ​ «ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព‍»​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ទៅ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើក​ទី៣៤ ​ក្នុង​ទីក្រុង​បាងកក ​នៅ​ចុង​សប្តាហ៍​នេះ ​ដែល​គេ​ដឹង​ថា​នឹង​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ ​និង​ការ​ពិភាក្សា​អំពី​បញ្ហា​តំបន់ ​និង​សកល​ផងដែរ។​ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ​២០១៩ ​ដែល​ថៃ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំនេះ​នៃ​កិច្ចប្រជុំ​ប្តូរវេន ​ក្រោម​ប្រធាន​បទ​ «ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព‍»​នេះ​ នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ដល់​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ និង​ពង្រឹង​«កុងសង់ស៊ុស» ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ។

រដ្ឋ​មន្ត្រីការ​ប្រទេស​កម្ពុជា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន​ និង​រដ្ឋមន្ត្រី​ក្រសួង​មួយ​ចំនួន​ទៀត នឹង​ត្រូវ​អម​ដំណើរ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ដាក់​គម្រោង​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ជាច្រើន ​រួម​ទាំង​កិច្ច​ប្រជុំ​ជាមួយ​នឹង​ប្រទេស​ជា​ដៃគូ​អាស៊ាន ​ប្រមុខរដ្ឋ ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​ទៀត​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG