ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​អំពាវនាវ​ឱ្យ​គាំទ្រ​​វិស័យ​សិល្បៈ​និង​កីឡា​ខ្មែរ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​នៅ​ក្នុង «ទិវាវប្បធម៌ជាតិ ៣ មីនា» នៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ កាល​ពី​ថ្ងៃ​ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦។ (ទំព័រ Facebook លោក ហ៊ុន សែន)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​នៅ​ក្នុង «ទិវាវប្បធម៌ជាតិ ៣ មីនា» នៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ កាល​ពី​ថ្ងៃ​ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦។ (ទំព័រ Facebook លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី​ ​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​សុន្ទរកថា​នា​«ទិវា​វប្បធម៌​ជាតិ​ថ្ងៃ​៣ ​ខែ​​មីនា» ​លើក​ទី​១៨ ​នៅ​សាល​មហោស្រព​ចតុមុខ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានអំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នានា ​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅ​ក្នុង​កម្ម​វិធី​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ និង​សិល្បៈខ្មែរ​ ​ហើយ​នឹង​កម្ម​វិធី​កីឡា​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ដើម្បី​ជួយ​ឱ្យ​សិល្បៈ​និង​កីឡា​ខ្មែរ​អាច​រីកចម្រើន​បាន។

លោក​នាយករដ្ឋមន្ត្រី​ ​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​សុន្ទរកថា​នា​«ទិវា​វប្បធម៌​ជាតិ​ថ្ងៃ​៣ ​ខែមីនា» ​លើក​ទី​១៨ ​នៅ​សាល​មហោស្រព​ចតុមុខ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ដែល​ផ្តោត​លើ​ប្រធាន​បទ៖ ​«យុវជន​ដើម្បី​វប្បធម៌​ជាតិ» ​និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស។​

លោក​បន្ថែម​ថា៖

«ទាំង​ចម្រៀង​ក្តី​ទាំង​ទម្រង់​សិល្បៈ​នានា​ក្តី​សូម​គាំទ្រ។​ សូម​អំពាវនាវ​ដល់​អ្នក​មាន​ធនធាន​ទាំងឡាយ​គាំទ្រ​ដល់​វិស័យ​សិល្បៈ​ខ្មែរ ​ហើយក៏​គាំទ្រ​ដល់​សកម្មភាព ​កីឡា​របស់​កម្ពុជា​ផង​ដែរ»។​

លោក​ ហ៊ុន សែន​ ធ្វើការ​អំពាវនាវ​បែប​នេះ​បន្ទាប់ពី​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្មែរ​ និង​ការ​សម្តែង​សិល្បៈមិនសូវ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ស្រប​ពេល​ព័ត៌មាន​តាម​បណ្តាញ​សង្គម ​Facebook​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាជនកម្ពុជា​ច្រើន​ឡើង ​ជា​ពិសេស​យុវជន។ ​

ក្រៅពី​នេះ ​ក្រុមហ៊ុន​ទូរទស្សន៍​ធំៗនៅ​ប្រទេស​កម្ពុជា​មាន​កាន់តែ​ច្រើន​ឡើង​ ហើយ​បាន​បំបែក​ជា​សាខា​ ​ឬ​ស្ថានីយ​ដែល​ព្យាយាម​ទាក់ទាញ​ការផ្សាយពាណិជ្ជកម្ម​រៀងៗ​ខ្លួន​ ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​ស្ថានីយ​នីមួយៗ៕

XS
SM
MD
LG