ភ្នំពេញ —
«ឥឡួវនេះខ្ញុំស្ថិតនៅក្នុងប្រទេសនិងកំពុងស្ថិតនៅក្នុងការកាន់អំណាចជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនិតិកាលទី៤»។
លោកហ៊ុន សែនបានប្រកាសនៅក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធនេះដោយបង្ហាញពីការបកស្រាយប្រឆាំងទៅនឹងពាក្យចចាមអារ៉ាមដែលថាលោកបានចាកចេញទៅក្រៅប្រទេសហើយបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីគណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈពី៩០មកត្រឹម៦៨ វិញក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ចំនួនអាសនៈនេះមិនទាន់ផ្លូវការនៅឡើយ។
លោកហ៊ុន សែនព្រមានថា គ្មានអ្នកណាអាចគំរាមរូបលោកឲ្យចុះចេញពីការងារជានាយករដ្ឋមន្ត្រីបានទេ ទោះជាកម្លាំងកងទ័ព ឬអ្នកនយោបាយណាមួយក៏ដោយ។ ហើយលោកព្រមានបន្ថែមថា ការបោះឆ្នោតជូនគណបក្សប្រជាជនគឺជាការបោះឆ្នោតគាំទ្រឲ្យរូបលោកធ្វើជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ លោកហ៊ុន សែនហាក់បីដូចជាទទួលស្គាល់លទ្ធផលបោះឆ្នោតដោយប្រយោល។
លោកនិយាយថា៖«បញ្ហាធ្លាក់ច្រើន ឬតិចវាជាសិទ្ធិដែលប្រជាពលរដ្ឋផ្តល់ឲ្យ។នេះជាការសម្រេចរបស់ប្រជាពលរដ្ឋដែលយើងត្រូវតែគោរព»។
លោកហ៊ុន សែនបានថ្លែងទៅកាន់អ្នកកាសែតនៅពេលដែលលោកបានចុះទៅពិនិត្យការសាងសង់ស្ពានអាកាសនៅក្នុងខណ្ឌមានជ័យ។ ហើយនេះគឺជាការបង្ហាញមុខជាសាធារណៈលើកទីមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនដែលបានលេចឮសុះសាយអំពីការចាកចេញទៅក្រៅប្រទេសរបស់លោក និងអំពីការចុះចេញពីការងាររបស់លោក។
មានគណបក្សនយោបាយចំនួនប្រាំបីបានចូលរួមប្រកួតប្រជែងដណ្តើមសំឡេងឆ្នោតក្នុងការបោះឆ្នោតកាលពីបួនថ្ងៃមុននេះ។ ក៏ប៉ុន្តែមានគណបក្សនយោបាយតែពីរប៉ុណ្ណោះដែលទទួលបានសំឡេងគាំទ្រពីម្ចាស់ឆ្នោត នោះគឺគណបក្សប្រជាជនកម្ពុជា ដែលបន្តជ័យជំនះនាំមុខ បើទោះបីជាបាត់បង់ការគាំទ្រក៏ដោយ។ រីឯគណបក្សសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានកើនពី២៩ទៅ៥៥អាសនៈ។
ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលឯករាជ្យនិងគណបក្សសង្គ្រោះជាតិបានលើកពីភាពមិនប្រកក្រតីជាច្រើនដែលអាចនាំឲ្យលទ្ធផលបោះឆ្នោតមិនបានសុក្រឹត។
គណបក្សជំទាស់កំពុងព្យាយាមបង្ហាញថា ចំនួនអាសនៈរបស់ខ្លួននឹងមានចំនួនច្រើនជាងលទ្ធផលបឋមក្រៅផ្លូវការដែលបង្ហាញដោយគណបក្សកាន់អំណាចនៅពេលនេះ។
ជាមួយគ្នានេះ លោកហ៊ុន សែនបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងជ្រើសរើសយកយន្តការមួយសម្រាប់ដោះស្រាយបញ្ហាទាំងនេះដោយមានការចូលរួមពីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។ ហើយលោកគាំទ្រឲ្យមានយន្តការបែបនេះដោយឈរលើគោលការណ៍បង្រួបបង្រួមជាតិ។
លោកនិយាយថា៖ «សម្រាប់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជន សូមស្វាគមន៍នូវការបើកទូលាយបែបនេះដើម្បីបង្ហាញពីតម្លាភាព និងដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ បញ្ហាសំខាន់របស់ជាតិយើងនៅពេលនេះមិនថា អ្នកណាឈ្នះ អ្នកណាចាញ់ទេ គឺត្រូវធ្វើឲ្យជាតិឈ្នះហើយបង្រួបបង្រួមជាតិឲ្យបាន»។
នៅពេលនេះ លោកហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ បានគូសបញ្ជាក់ថា គណបក្សរបស់លោកបានប្រជុំគណៈកម្មការអចិន្ត្រៃរួចហើយកាលពីថ្ងៃចន្ទ និងបានសម្រេចថា នឹងត្រៀមចរចាជាមួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំបង្កើតរដ្ឋសភាថ្មីសម្រាប់និតិកាលទី៥។
លោកហ៊ុន សែនបញ្ជាក់បន្ថែមថា ក្រុមចរចាក្នុងបញ្ហានេះមានសមាជិកដូចជាលោកស ខេង បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងលោកសាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា៕