ទីក្រុងវ៉ាស៊ីនតោន៖ ប៉ុន្មានម៉ោងប៉ុណ្ណោះមុនការឃោសនារកសំឡេងឆ្នោតត្រូវបញ្ចប់នៅថ្ងៃសុក្រនេះ អង្គការស.រ.អា.មួយឈ្មោះ Human Rights Watch (HRW) បាននិយាយថា មានបញ្ហាជាប្រព័ន្ធជាច្រើនដែលធ្វើឲ្យការបោះឆ្នោតថ្ងៃ២៨ ខែកក្កដានេះគ្មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ។ នេះជាសេចក្តីថ្លែងការណ៍ដែលវីអូអេទទួលបាននៅថ្ងៃនេះ។
អង្គការ HRW និយាយដូច្នេះដោយយោងទៅលើបញ្ហាសំខាន់បីគឺទាក់ទងនឹងភាពស្មើគ្នានៃប្រព័ន្ធឃោសនា ក្រុមមន្ត្រីមានភាពលម្អៀងទៅរកគណបក្ស គ្រប់គ្រងប្រទេស ហើយនឹងការមិនឲ្យលោកសម រង្ស៉ីមេដឹកនាំជំទាស់ឈរ ឈ្មោះឲ្យគេបោះឆ្នោតជូននៅក្នុងថ្ងៃបោះឆ្នោតថ្ងៃអាទិត្យទី២៨ខែកក្កដានេះ។
លោកBrad Adams នាយកអង្គការ HRW ប្រចាំតំបន់អាស៊ីបានថ្លែងថា គណ បក្សជំទាស់មិនមានប្រព័ន្ធឃោសនាស្មើគ្នាជាមួយគណបក្សគ្រប់គ្រងប្រទេស រចនាសម្ព័ន្ធថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានមានភាពលម្អៀងទៅរកគណបក្សប្រជា ជនកម្ពុជា គ្មានប្រព័ន្ធយន្តការណ៍ដោះស្រាយទំនាស់ដោយឯករាជ្យនិងមិនលម្អៀង បញ្ជីបោះឆ្នោតមានឈ្មោះប៉ោងឬឈ្មោះខ្មោច ការផាត់ចោលលោក សម រង្ស៉ីប្រធានគណបក្សសង្គ្រោះជាតិមិនឲ្យឈរឈ្មោះប្រកួតប្រជែងហើយ កងកម្លាំងប្រដាប់អាវុធបានជួយឃោសនាបោះឆ្នោតដល់គណបក្សប្រជាជន កម្ពុជា។
លោកBrad Adams បានថ្លែងថា៖ «ដំណើរការទាំងមូលគឺមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា ហើយ ប្រឆាំងនឹងគណបក្សជំទាស់។ លទ្ធផលដែលគួរធ្វើតាមឆន្ទៈរបស់ពលរដ្ឋនោះ ត្រូវគេរៀបចំឲ្យទៅជាលទ្ធផលតាមឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា»។
លោកបន្តថា ការបោះឆ្នោតមួយដែលមេដឹកនាំគណបក្សជំទាស់ត្រូវគេរារាំងមិន ឲ្យប្រកួតប្រជែងគឺសឹងតែជាដំណើរការដែលគ្មានលក្ខណៈប្រជាធិបតេយ្យនឹង យុត្តិធម៌។
តែលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលការចោទប្រកាន់នានា ដោយថ្លែងថា អង្គការ HRW ជាអង្គការមិនដែលនិយាយអ្វីល្អពីកម្ពុជា រួមទាំងការបោះឆ្នោត។ លោកថ្លែងថា បញ្ហាលោកសម រង្ស៉ីជារឿងមិនមានលក្ខណៈគ្រប់គ្រាន់ ដែលគ.ជ.ប.ត្រូវធ្វើទៅតាមច្បាប់ដើម្បីលុបឈ្មោះលោកតែប៉ុណ្ណោះ ហើយការតវ៉ាត្រូវបិទផ្លូវហើយដោយសារក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចច្បាស់លាស់ហើយ។ លោកអះអាងថា គ.ជ.ប.គ្មានសមត្ថកិច្ចលើប្រព័ន្ធឃោសនាឯកជនដែលមានឯករាជ្យភាពក្នុងការផ្សព្វផ្សាយព័ត៌មានរបស់គេនោះទេ។ លោកទេព នីថាអះអាងថា ការបោះឆ្នោតមានអ្នកសង្កេតការណ៍ជាច្រើនទាំងជាតិ និងអន្តរជាតិដើម្បីធានាភាពសេរីនិងយុត្តធម៌។
លោកនិយាយថា៖ «អញ្ចឹងទៅ ការវាយតម្លៃទៅជាយ៉ាងណា នៅពេលចប់ការបោះឆ្នោត? យើងនឹងឃើញថា ការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជាវាយ៉ាងណា»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា បានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយស្រដៀងគ្នានឹងអង្គការ HRW ដែរ អំពីដំណើរការបោះឆ្នោតនៅកម្ពុជាទាក់ទងនឹងភាពមិនប្រក្រតីជាច្រើននិងភាពអវិជ្ជាមានច្រើនចម្រុះគ្នា។ សេចក្តីថ្លែងការណ៍របស់អង្គការខុមហ្រែល និងអង្គការនិចហ្វិចបានអំពាវនាវឲ្យមានការត្រួតពិនិត្យគុណភាពទឹកខ្មៅនៅតាមការិយាល័យបោះឆ្នោតនីមួយៗ មិនត្រូវប្រើលិខិតបញ្ជាក់អត្តសញ្ញាណដែលមិនត្រឹមត្រូវ ដែលគ្មានបិទរូបថត គ្មានត្រា គ្មានស្នាមមេដៃដើម្បីបោះឆ្នោត។ អ្នកសង្កេតការណ៍ត្រូវនៅរហូតដល់ពេលចប់ដំណើការបោះឆ្នោត។ ហើយគណបក្យនយោបាយត្រូវដោះស្រាយដោយសន្តិវិធីក្រោយលទ្ធផលបោះឆ្នោត។
កងកម្លាំងប្រដាប់អាវុធត្រូវមានអព្យាក្រិត្យភាពក្នុងនាមកងកម្លាំងរបស់ជាតិ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវពិនិត្យការតវ៉ាករណីចុះឈ្មោះលោកសម រង្ស៉ីជាបេក្ខជនឈរឈ្មោះឡើងវិញ ដើម្បីធានាតម្លៃនៃការលើកលែងទោសរបស់ព្រះមហាក្សត្រ និងសំណើរបង្រួបបង្រួមជាតិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕