ខេត្តសៀមរាប —
សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តសៀមរាបច្រើនម៉ឺននាក់នៅ ថ្ងៃពុធទី២៤ខែកក្កដានេះបានប្រមូលផ្តុំគ្នាឃោសនារកសំឡេងឆ្នោតជាលក្ខណៈទ្រង់ទ្រាយធំចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥នេះ ដោយមានការចូលរួមដឹកនាំដង្ហែក្បួនដោយលោកសម រង្ស៊ី ប្រធានគណបក្សនេះ និងលោកកឹម សុខា អនុប្រធានរបស់លោក។
សកម្មជនគណបក្សនេះ និងក្រុមអ្នកគាំទ្របានសម្តែងនូវក្តីរីកាយនៅពេលឃើញវត្តមានមេដឹកនាំរបស់ខ្លួនមកដល់ទឹកដីខេត្តនេះ ហើយបានធ្វើការស្វាគមន៍យ៉ាងកងរំពងខ្ទរពេញក្រុងសៀមរាប។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធទី២៤ខែកក្កដានេះបានចូលរួមដឹកនាំការឃោសនារកសំឡេងឆ្នោតជាលក្ខណៈទ្រង់ទ្រាយធំលើកចុងក្រោយនៅក្នុងខេត្តសៀមរាប ដែលទាក់ទាញឲ្យមានការចូលរួមពីសកម្មជនរបស់គណបក្ស និងអ្នកគាំទ្រនៅក្នុងខេត្តនេះប្រមាណច្រើនម៉ឺននាក់។
ក្រុមអ្នកគាំទ្រទាំងចាស់ទាំងក្មេង ដែលខ្លះកាន់បដាដែលសរសេរពីគោលនយោបាយបក្ស ខ្លះបិទស្លាកសញ្ញាគណបក្សលើមុខ លើម៉ូតូមកពីស្រុកនានានៅក្នុងខេត្តនេះ បានស្រែកហ៊ោកញ្ជ្រៀវនិងសម្តែងកាយវិការស្វាគមន៍មេដឹកនាំរបស់ខ្លួននៅពេលដែលគាត់បានធ្វើដំណើរមកកាន់ក្បួនដង្ហែរដែលរៀបចំរួចជាស្រេចមើលដាច់កន្ទុយភ្នែក។
លោកសម រង្ស៊ី បានថ្លែងការនឹករឭកទៅកាន់អ្នកគាំទ្ររបស់លោកប្រមាណជា៣០នាទីមុនពេលដឹកនាំក្បួនដង្ហែចេញពីផ្លូវ៦០ម៉ែត្រទៅកាន់តំបន់ប្រជុំជននានានៅក្នុងខេត្តនេះ។
លោកសម រង្ស៊ីថ្លែងថា៖ «ខ្ញុំ សម រង្ស៊ី សូមជម្រាបសួរអ្នកសៀមរាបជាទីនឹករឭក ខ្ញុំបានបែកពីបងប្អូនជាច្រើនឆ្នាំណាស់មកហើយ។ ខ្ញុំនឹកបងប្អូនក្រៃលែង នឹករាល់ថ្ងៃ តែឥឡូវខ្ញុំបានមកជួបបងប្អូនវិញហើយ។ នៅសៀមរាបមើលឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មើលដាច់កន្ទុយភ្នែកគាំទ្រគណបក្សសង្គ្រោះជាតិ។ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ ដែលបានមកដល់ទឹកដីអង្គរ ខ្ញុំសូមប្តេជ្ញាថា នឹងរៀបចំប្រទេសឡើងវិញ ឲ្យប្រទេសកម្ពុជាក្លាយជាមហានគរដូចសម័យអង្គរ»។
លោកម៉ើ សាវឿងជាសកម្មជនគណបក្សសង្គ្រោះជាតិ មកពីឃុំស្រែណូយ ស្រុកវ៉ារិន ចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
លោកបានថ្លែងនៅមុខអង្គរវត្ត ទីដែលក្បួនបានឈប់សម្រាកពេលថ្ងៃត្រង់។ លោកថ្លែងថា វត្តមានរបស់លោកសម រង្ស៊ី នៅក្នុងទឹកដីខេត្តសៀមរាបនៅពេលនេះគឺជាការលើកទឹកចិត្តបន្ថែមទៀតដល់សមាជិក ក៏ដូចជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ឲ្យកាន់តែមានសង្ឃឹមថែមទៀតលើជ័យជំនះនៅអាណត្តិនេះ។
លោកម៉ើ សាវឿងនិយាយថា៖«សព្វថ្ងៃ រស់ក្នុងគណបក្សប្រជាជនគឺពិបាកណាស់ អស់ដី អស់ធ្លី យួនចូលពេញស្រុកទៀត។ ត្រូវតែពួកខ្ញុំរួមទាំងកូនក្មេងផងបងប្អូនទាំងអស់គ្នានេះចូលរួមជុំគណបក្សសង្គ្រោះជាតិ ទើបរំដោះបាន»។
លោកចាន់ សារិទ្ធ មកពីឃុំព្រះដាក់ ស្រុកបន្ទាយស្រីក៏បានសម្តែងនូវក្តីអំណរប្រហាក់ប្រហែលនឹងលោកម៉ើ សាវឿងដែរ ហើយបានប្តេជ្ញាគាំទ្រគណបក្សនេះ ដោយមិនមានការផ្លាស់ប្តូរចិត្តទេ បើទោះបីជាការមកចូលរួមដង្ហែក្បួននេះ លោកត្រូវចំណាយការចាយវាយខ្លួនឯងក៏ដោយ។
លោកចាន់ សារិទ្ធ និយាយថា៖ «អារម្មណ៍ខ្ញុំរីករាយដែលបានឃើញសកម្មជនសកម្មនារីទាំងអស់ ដែលបានចូលរួមនៅក្នុងក្បួនហែទទួលលោកប្រធានសម រង្ស៊ីដែលគាត់បានចុះមកក្នុងខេត្តនេះ។ ពួកខ្ញុំសប្បាយរីករាយនិងគាំទ្រឲ្យអស់ទំហឹង»។
លោកសោម សូរិយា ប្រធានចលនាយុវជនសង្គ្រោះជាតិ ខេត្តសៀមរាបក៏បានសម្តែងនូវក្តីរីករាយក្រៃលែង នៅពេលដែលមានវត្តមានរបស់លោកសម រង្ស៊ីនៅក្នុងក្បួនយុទ្ធនាការឃោសនានៅថ្ងៃចុងក្រោយនេះ។
លោកបានថ្លែងថា យុវជននៅក្នុងខេត្តសៀមរាបប្រមាណពី៧០ទៅ៨០ភាគរយបានងាកមកគាំទ្រគណបក្សសង្គ្រោះជាតិវិញ បន្ទាប់ពីមានការអំពាវនាវរបស់លោកសម រង្ស៊ីតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
លោកបាននិយាយថា ការនេះបណ្តាលមកពីគោលនយោបាយច្បាស់លាស់របស់គណបក្សសង្គ្រោះជាតិ ក្នុងការខិតខំជ្រោមជ្រែងជួយយុវជននៅក្នុងប្រទេសឲ្យមានអនាគត។
លោកសោម សូរិយានិយាយថា៖«ខ្ញុំសង្ឃឹមថានៅពេលដែលគណបក្ស សង្គ្រោះជាតិជាប់ឆ្នោត យុវជនទាំងអស់ គាត់នឹងមានការងារធ្វើត្រឹមត្រូវ មានប្រាក់ខែសមរម្យ មិនមែនដូចរដ្ឋាភិបាលសព្វថ្ងៃបានធ្វើឲ្យយុវជនមួយចំនួនធំបានធ្វើចំណាកស្រុក»។
នៅក្នុងសេចក្តីថ្លែងរបស់លោកទៅកាន់អ្នកគាំទ្រ លោកសម រង្ស៊ី ក៏បានធ្វើការរិះគន់ឥតសំចៃផងដែរ ទៅលើរបៀបគ្រប់គ្រងរបស់អាជ្ញាធរអប្សរាសព្វថ្ងៃនេះ។
ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជានិងនៅទូទាំងសកលលោកនោះមានអសនៈចំនួន៦ ហើយមានគណបក្ស៧បានដាក់បេក្ខភាពរបស់ខ្លួនចូលរួមប្រកួតប្រជែង។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥នៅថ្ងៃទី២៨ ខែកក្កដានេះ ដែលមានគណបក្សចំនួន៨ចូលរួមប្រកួតប្រជែង៕