តើសង្គ្រាមរុស្ស៊ីកំពុងបំផ្លាញកុមារភាពរបស់កុមារអ៊ុយក្រែនយ៉ាងដូចម្តេច?
កុមារយ៉ាងហោចណាស់ចំនួន ២.៤០០ នាក់ ត្រូវបានសម្លាប់ឬធ្វើឱ្យរបួសចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការ UNICEF។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបានឱ្យដឹងថា សង្គ្រាមនេះកំពុងបង្កឱ្យមានវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមកុមារអ៊ុយក្រែន។ វីអូអេផ្សាយជាភាសារុស្ស៊ីរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕