ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការត្រៀម​ខ្លួន​របស់ស្រ្តី​មាន​ផ្ទៃពោះ​​​ ក្នុងអំឡុង​​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ការរក្សា​គម្លាត​ពី​គ្នា មាន​ន័យ​ថា ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដោយ​មិន​ចេញ​ទៅ​ក្រៅ​បើ​គ្មាន​ការចាំបាច់ ហើយ​ត្រូវ​រង់ចាំ​រហូត​ដល់​ការរក្សា​គម្លាត​ពី​គ្នា​នេះ ត្រូវ​បាន​បញ្ចប់។ នេះ​ជា​បញ្ហា​នាំ​ឲ្យ​តប់​ប្រមល់​សម្រាប់​មនុស្ស​ខ្លះ។ ក៏ប៉ុន្តែ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ មាន​បញ្ហា​ធំ​ជាង​នេះ។ ជា​ឧទាហរណ៍ ពួកគេ​ត្រូវ​គិត​ដល់​ថា តើ​វីរុស​កូវីដ​១៩​នេះ អាច​ឆ្លង​ពី​ម្តាយ​ទៅ​ទារក​ដែល​ទើប​នឹង​កើត​របស់​ពួកគេ​បាន​ដែរ ឬ ទេ? តើ​ម្តាយ​ដែល​មាន​ផ្ទុក​វីរុស​នេះ អាច​បំបៅដោះ​កូន​បាន​ទេ? តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ទារក​ដែល​ទើបតែ​កើត មាន​សុវត្ថិភាព? អ្នកស្រី Anna Nelson នៃ VOA រាយការណ៍​អំពី​រឿង​នេះ ពី​ទីក្រុង​ញូវយ៉ក។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តី​ប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG