ការវាយប្រហារលើនាវាដោយក្រុមហ៊ូធីបង្អាក់សង្វាក់ផ្គត់ផ្គង់ទំនិញសកលលោក
នាវាដឹកទំនិញរាប់រយគ្រឿងពីទ្វីបអាស៊ីទៅទ្វីបអឺរ៉ុបឥឡូវនេះកំពុងតែចៀសវាងសមុទ្រក្រហមនិងផ្លូវទឹកព្រែកជីក Suez Canal ដោយសារការវាយប្រហារឥតស្រាកស្រាន្តនិងការប្លន់នាវាដោយក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ដែលឆ្លើយតបចំពោះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ អង្គការ The International Chamber of Shipping ដែលជាអង្គការពាណិជ្ជកម្មដ៏ធំមួយ បានឱ្យដឹងថា ឧប្បត្តិហេតុទាំងអស់នេះបានបង្កឱ្យមានការបង្អាក់ពាណិជ្ជកម្មសកលលោកយ៉ាងខ្លាំង និងធ្វើឱ្យការដឹកជញ្ជូនទំនិញឡើងថ្លៃនិងត្រូវពន្យារពេល។ លោក Alfonso Beato រាយការណ៍អំពីរឿងនេះពីកំពង់ផែ Barcelona ក្នុងប្រទេសអេស៉្បាញ ដែលជាកំពង់ផែដ៏ធំមួយក្នុងទ្វីបអឺរ៉ុប ដែលទទួលនាវាដឹកជញ្ជូនទំនិញពីសមុទ្រក្រហម។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួលសេចក្ដីរាយការណ៍នេះ៕