នាវាដឹកទំនិញរាប់រយគ្រឿងពីទ្វីបអាស៊ីទៅទ្វីបអឺរ៉ុបឥឡូវនេះកំពុងតែចៀសវាងសមុទ្រក្រហមនិងផ្លូវទឹកព្រែកជីក Suez Canal ដោយសារការវាយប្រហារឥតស្រាកស្រាន្តនិងការប្លន់នាវាដោយក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ដែលឆ្លើយតបចំពោះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
សហគមន៍ Catalonia ក្នុងប្រទេសអេស្ប៉ាញ មានកម្មវិធីថ្មីមួយដើម្បីបណ្តុះបណ្តាលជនចំណាកស្រុក ដែលភាគច្រើនមកពីទ្វីបអាហ្វ្រិក ដើម្បីរៀនប្រើប្រាស់ត្រាក់ទ័រ ដើម្បីជួយឱ្យពួកគេអាចទទួលបានការងារធ្វើសមរម្យ។
ទីភ្នាក់ងារថាមពលអន្តរជាតិ និយាយថារោងចក្រផលិតរថយន្តចិន កំពុងងើបឡើងក្នុងនាមជាផលិតករធំមួយក្នុងទីផ្សាររថយន្តអគ្គិសនីសកល ដោយរថយន្តអគ្គិសនីជាង៥០%
ការពឹងផ្អែករបស់ពិភពលោកលើផលិតផលវាយនភណ្ឌពីអាស៊ី ជាពិសេសពីប្រទេសចិន អស់ពេលជាច្រើនទសវត្សរ៍មកនេះ ឥឡូវនេះ ត្រូវបានបង្អាក់ដោយការពន្យារពេល និងការកើនឡើងតម្លៃដឹកជញ្ជូន ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ការណ៍នេះ កំពុងបង្ខំឲ្យក្រុមហ៊ុនមួយចំនួននៅប្រទេសអេស្ប៉ាញ គិតគូរឡើងវិញអំពីការរៀបចំបង្កើតផលិតកម្មរបស់ពួកគេ ដែលនេះមានន័យថា ជាការនាំយកការងារទៅប្រទេសរបស់ពួកគេវិញជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ លោក Alfonso Beato រាយការណ៍អំពីរឿងនេះពីទីក្រុង Barcelona ប្រទេសអេស៉្បាញ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕