ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​​អនុម័ត​ថវិកា​ចំនួន​៤០០​ពាន់​លាន​ដុល្លារ​ដើម្បី​បញ្ចប់​ការបិទ​រដ្ឋាភិបាល​ផ្នែក​ខ្លះ​


រូបឯកសារ៖ វិមាន​សន្តិភាព​ ឬ​ វិមាន​សម្រាប់​នាវិក​សម័យ​សង្គ្រាម​ នៅ​ក្នុង​ទីធ្លា​នៃ​វិមាន​កាពីតូល។
រូបឯកសារ៖ វិមាន​សន្តិភាព​ ឬ​ វិមាន​សម្រាប់​នាវិក​សម័យ​សង្គ្រាម​ នៅ​ក្នុង​ទីធ្លា​នៃ​វិមាន​កាពីតូល។

សភា​ស.រ.អា.​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​ថវិកា​ចំនួន​៤០០​ពាន់​លាន​ដុល្លារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​បំណង​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​ផ្នែក​ខ្លះ​នេះ។​

តំណាងរាស្ត្រ​បាន​បោះ​ឆ្នោត​ដោយ​មាន​សំឡេង​២៤០​លើ​១៨៦​សំឡេង​ ផ្តល់​ការ​យល់ព្រម​លើ​កិច្ចព្រម​ព្រៀង​ដែល​ឥឡូវ​នេះ​ត្រូវ​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ​សម្រាប់​ចុះ​ហត្ថលេខា។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ ថវិកា​នេះ​អាច​ផ្តល់​ហិរញ្ញ​វត្ថុ​សម្រាប​រដ្ឋាភិបាល​ដល់​ថ្ងៃ​ទី​២៣​ខែ​មីនា​ តែ​ប៉ុណ្ណោះ។ តំណាង​រាស្ត្រ​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែមីនា​ ដើម្បី​ធ្វើ​ផែនការ​លម្អិត​អំពី​ការ​ចំណាយ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ​ដែល​នៅសល់ ហើយ​ដែល​ត្រូវ​ចប់​នៅ​ថ្ងៃ​ទី៣០ ​ខែកញ្ញា។​

កញ្ចប់ថវិកា​នេះ​ត្រូវ​បា​នអនុម័ត​ ដោយ​មាន​ការ​ជំទាស់​ពី​អ្នក​នយោបាយ​ខ្លះដែល​ប្រឆាំង​នឹង​កំណើន​នៃ​ការ​ចំណាយ​ច្រើន ​ហើយ​គ្មាន​ផែនការ​សកម្មភាព​ដើម្បី​ការពារ​ជន​អន្តោ​ប្រវេសន៍​ដែល​គ្មាន​ឯកសារ ​ហើយ​ដែល​មក​ស.រ.អា.​តាំង​ពី​នៅក្មេង​ ដែល​គេ​ហៅ​ថា Dreamers។​

រដ្ឋាភិបាល​អាមេរិក​បាន​បិទទ្វារ​ក្រោយ​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​សុក្រ​ខែ​មុន នៅ​ពេល​សភា​អនុម័ត​មូល​និធិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​មិន​បាន​ទាន់​ពេល។ ការ​បិទ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ គឺ​ជា​ការ​បិទ​រដ្ឋាភិបាល​ដោយ​ផ្នែកៗ​ជា​លើក​ទីពីរ​ក្នុង​ពេល​មិន​ដល់​មួយ​ខែ​ផង។​ ក្រោយ​មក​ព្រឹទ្ធ​សភា​បាន​បោះ​ឆ្នោត​ដោយ​មាន​សំឡេង​៧១​លើ​២៨​បើក​រដ្ឋាភិបាល​សហព័ន្ធ​ឡើង​វិញ៕​

XS
SM
MD
LG