ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ចេញ​ទៅ​បោះឆ្នោត​នៅ​ក្រុង​​ហុងកុង​មាន​ចំនួន​ទាប​មិន​ធ្លាប់មាន​ ខណៈ​ក្រុម​អ្នក​ប្រឆាំង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ឈរ​ឈ្មោះ​​​


អ្នកដំណើរ​ដើរ​កាត់​ស្លាក​ឃោសនា​បេក្ខជន​អំឡុង​ការ​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង​កាលពីថ្ងៃ១០ធ្នូឆ្នាំ២០២៣។
អ្នកដំណើរ​ដើរ​កាត់​ស្លាក​ឃោសនា​បេក្ខជន​អំឡុង​ការ​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង​កាលពីថ្ងៃ១០ធ្នូឆ្នាំ២០២៣។

​ក្នុងការ​បោះឆ្នោត​ថ្នាក់ស្រុកលើក​ទី​១របស់ក្រុង​ហុងកុង​ សម្រាប់«ក្រុម​អ្នក​ស្នេហាជាតិ» គេ​ឃើញមាន​អ្នក​ចេញ​ទៅ​បោះឆ្នោតមាន​ចំនួនតែ​២៧,៥​ភាគរយ​ប៉ុណ្ណោះ ដែល​ជាចំនួនទាប​មិន​ធ្លាប់មាន​ក្នុង​ពេល​កន្លង​ទៅ​ សម្រាប់​ការ​ប្រកួតប្រជែង​ការបោះឆ្នោត​មួយ​ ​ ដែល​បេក្ខជន​ប្រឆាំងទាំង​អស់​ត្រូវ​បាន​ហាមប្រាម។​

ទី​ក្រុង​នេះ​បាន​ធ្វើ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ស្រុកលើក​ចុងក្រោយ​បង្អស់​ក្នុងឆ្នាំ​២០១៩​ ​ ដោយ​មាន​ការ​ប្រឆាំង​តវ៉ាប្រជាធិបតេយ្យ​យ៉ាង​ខ្លាំង ហើយ​ពេល​ខ្លះ​ក៏​មាន​អំពើហិង្សា​កើត​ឡើង​ផង​ដែរ ដោយ​ពេល​នោះ​មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​គឺប្រមាណ​៧១​ភាគរយ​ ​ដោយ​ក្រុម​អ្នកប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹក​ភ្លូក​ដីនៅ​ពេល​នោះ។​

ប៉ុន្តែ​ការ​បង្ក្រាប​លើក្រុម​អ្នក​ប្រឆាំង​ ដោយ​មានការគាំទ្រ​បន្ថែម​ដោយ​ច្បាប់សន្តិសុខ​ជាតិ​ថ្មីដែល​ត្រូវរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២០​នោះ​ ត្រូវ​បាន​ក្រុម​អាជ្ញាធរប្រើ​ធ្វើ​ជា​ឧបករណ៍​ ដើម្បីហាម​ប្រាម​មិន​ឱ្យ​នរណា​ម្នាក់​ដែលត្រូវ​បាន​ចាត់​ទុក​ថា មិន​មាន​ភាព​ស្មោះត្រង់​ខាង​នយោបាយ​លើ​រដ្ឋាភិបាលក្រុងប៉េកាំង​ អាចឈរ​ឈ្មោះ​បោះឆ្នោត​ជា​សាធារណៈបាន​ឡើយ ក្រោយ​ពី​ការ​ប្រឆាំង​តវ៉ានោះ​រួច​មក។

ក្រុម​ប៉ូលិសបាន​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស​ក្នុង​ការបង្ក្រាប​សញ្ញាប្រឆាំងណា​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​ដោយ​ចាប់​ខ្លួនមនុស្ស​យ៉ាង​តិច​ណាស់​ក៏​៦​នាក់​ផង​ដែរ​ នៅ​ក្នុង​ការ​អនុវត្ត​មួយដែល​ក្រុមមន្ត្រី​ហុងកុងនិយាយ​ថា​ ​មាន​អ្នក​បោះឆ្នោត​តិច​ជាង​១លាន​២​សែន​នាក់​ ក្នុង​ចំណោម​អ្នកចុះឈ្មោះ​បោះឆ្នោត​៤លាន​៣សែន​នាក់​ ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ឬ​ប្រមាណ​២៧,៥៤​ភាគរយ៕ ​ ​

XS
SM
MD
LG