ភាពយន្ត Hollywood ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរអំពីការសម្ដែងរបស់តួអង្គអាស៊ី
គេឃើញតួអង្គជាជនជាតិអាស៊ីខាងកើតសម្ដែងនៅក្នុងខ្សែភាពយន្ត Hollywood តាំងពីសម័យភាពយន្តគ្មានសំឡេងមកម្ល៉េះ។ ប៉ុន្តែ ការបង្ហាញឡើងនូវតួអង្គអាស៊ី និងជាពិសេសគឺតួអង្គជនជាតិចិននៅក្នុងប្រវត្តិភាពយន្តអាមេរិកាំងត្រូវបានអ្នកសិក្សាស្រាវជ្រាវផ្នែកភាពយន្តភាគច្រើនពណ៌នាថាមានបញ្ហា។ ទោះជាយ៉ាងនេះក្ដី ករណីនេះបានប្រែប្រួល ដោយសារតែឥឡូវនេះ តួអង្គអាស៊ីមិនត្រឹមតែវិវត្តជាបន្តរហូតនៅក្នុងភាពយន្តអាមេរិកាំងនោះទេ ប៉ុន្តែទស្សនិកជនតែងតែចូលចិត្តមើលភាពយន្តដែលមានតួអង្គអាស៊ីផងដែរ។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Los Angeles។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕