វិស័យភាពយន្តហូលីវូដអាមេរិកនិងការលំបាកក្នុងការផលិតតម្រូវទីផ្សារចិន
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលក្រុមហ៊ុននានារបស់អាមេរិកព្យាយាមរកទីផ្សារក្នុងប្រទេសចិន ហើយក្នុងនោះវិស័យភាពយន្ត Hollywood របស់អាមេរិកក៏ដូចគ្នាដែរ។ ប៉ុន្តែ ក្រុមហ៊ុនកម្សាន្ត Disney របស់អាមេរិកបានដកពិសោធន៍ដោយលំបាកនៅពេលនេះ ហើយថា ការធ្វើជំនួញជាមួយរដ្ឋាភិបាលនៃរបបផ្តាច់ការរបស់ចិន ជាការលំបាក ជាពិសេសនៅចំពោះមុខនៃភាពតានតឹងនយោបាយបច្ចុប្បន្នរវាងអាមេរិកនិងចិននោះ។ អ្នកស្រី Elizabeth Lee នៃវីអូអេរាយការណ៍លម្អិត ហើយលោកជ្រា វណ្ណារិទ្ធ ប្រែសម្រួល៕