ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Hillary Clinton ៖ «ខ្ញុំចង់​ឲ្យ​សាធារណជន​ឃើញ​អ៊ីមែល​របស់​ខ្ញុំ»


លោក​ស្រី​ Hillary Clinton​ អតីត​រដ្ឋមន្រ្តី​ការ​បរទេស​សរអា ​ បាន​ថ្លែង​ថា​ លោក​ស្រី​បាន​សុំ​ឲ្យ​ក្រសួង​ការ​បរទេស​លាត​ត្រដាង​​បញ្ជី​ អ៊ីមែល​របស់​លោក​ស្រី។​
លោក​ស្រី​ Hillary Clinton​ អតីត​រដ្ឋមន្រ្តី​ការ​បរទេស​សរអា ​ បាន​ថ្លែង​ថា​ លោក​ស្រី​បាន​សុំ​ឲ្យ​ក្រសួង​ការ​បរទេស​លាត​ត្រដាង​​បញ្ជី​ អ៊ីមែល​របស់​លោក​ស្រី។​

លោក​ស្រី​ Hillary Clinton​ អតីត​រដ្ឋមន្រ្តី​ការ​បរទេស​សរអា​ ដែល​ទទួល​ការ​រិះគន់​ពី​ការ​ប្រើ​សារ​អេឡិចត្រូនិច​ «អ៊ីមែល»​ ផ្ទាល់​ខ្លន​របស់​លោក​ស្រី ​ដើម្បី​ធ្វើ​កិច្ចការ​ជា​ផ្លូវការ​ក្នុង​ឋានៈ​លោក​ស្រី​ជា​អ្នក​ការទូត​កំពូល​របស់​ប្រទេស​អាមេរិក​ បាន​ថ្លែង​ថា​ លោក​ស្រី​បាន​សុំ​ឲ្យ​ក្រសួង​ការ​បរទេស​លាត​ត្រដាងបញ្ជី​ អ៊ីមែល​របស់​លោក​ស្រី។​

នៅ​ក្នុង​សារ​ Twitter​ ដ៏​ខ្លី​មួយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ លោក​ស្រី​ Clinton​ មាន​ប្រសាសន៍​ជា​អាទិ៍​ថា​ «ខ្ញុំ​ចង់​ឲ្យ​សាធារណជន​ឃើញ​ អ៊ីមែល​របស់​ខ្ញុំ។​ ខ្ញុំ​បាន​សុំ​ឲ្យ​គេ​លាត​ត្រដាង​ អ៊ីមែល​ខ្ញុំ។​ គេ​ថា​គេ​នឹង​ពិនិត្យ​មើល​សារ​ក្នុង​ អ៊ីមែល​ ខ្ញុំ​ ហើយ​នឹង​លាត​ត្រដាង​ជា​សាធារណៈ​ឲ្យ​បាន​ឆាប់​បំផុត»​។​

លោក​ស្រី​ Marie Harf​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​ចេញ​សេចក្តី​ថ្លែង​មួយ​ និយាយ​ថា​ទី​ភ្នាក់ងារ​នឹង​ពិនិត្យ​មើល​សារ​ អ៊ីមែល​របស់​លោក​ស្រី​ Clinton​ «ដោយ​ប្រើ​របៀប​ធម្មតា​ដែល​ដឹកនាំ​ការ​លាត​ត្រដាង​បែប​នេះ‍»។​

លោក​ស្រី​ Harf​ បន្ថែម​ថា​ «យើង​នឹង​ធ្វើ​ការ​ពិនិត្យ​មើល​ក្នុង​ពេល​ឆាប់ៗ។​ ដោយ​មាន​ចំនួន​សារ​យ៉ាង​ច្រើន​ ការ​ពិនិត្យ​មើល​នឹង​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ដើម្បី​បញ្ចប់‍»។​

លោក​ស្រី​ Clinton​ បាន​ចាប់​និយាយ​អំពី​រឿង​នេះ​ បន្ទាប់​ពី​សារព័ត៌មាន​ New York Times​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​លោក​ស្រី​បាន​ប្រើ​អាស័យដ្ឋាន​ អ៊ីមែល​ផ្ទាល់​ខ្លួន​ ដែល​អាច​ជា​ការ​រំលោភ​ច្បាប់​ឯកសារ​សហព័ន្ធ​ ដែល​តម្រូវ​ឲ្យ​គេ​រក្សា​ទុក​ឯកសារ​ផ្លូវការ​ទាំង​អស់៕

XS
SM
MD
LG