ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក​អ៊ូ វីរៈ​ថា​កម្ពុជា​មិន​គួរ​ពាក់ព័ន្ធ​នឹង​ភាព​ប្រជែង​របស់​មហាអំណាច

លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។
លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

លោក​ អ៊ូ វីរៈ​ ​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា កម្ពុជា​ត្រូវ​គិត​ថា​ តើ​ខ្លួន​ចង់​បាន​អ្វី​ខ្លះ​ ហើយ​មហា​អំណាច​ចង់​បាន​ អ្វី​ខ្លះ​ពី​កម្ពុជា។ ​

នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​នយោបាយ​ចិន​និង​សរអា​នោះ លោក​ អ៊ូ វីរៈ​ ប្រធាន​និង​ជា​ស្ថាបនិក​វេទិកា​អនាគត​ បាន​និយាយ​ថា កម្ពុជា​គួរ គិត​គូរ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ ហើយ​ជៀស​វាង​ចូល​ទៅ​ក្នុង​ ល្បែង​របស់​មហា​អំណាច។​ លោក​ថ្លែង​ថា ​កម្ពុជា​អាច​មាន​គ្រោះថ្នាក់​ប្រសិន​បើ​កម្ពុជា​ប្រកាន់​ជំហរ​ផ្អៀង​ទៅ​ភាគី​ណា​មួយ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ អ៊ូ វីរៈនៅ​ក្នុង​កម្មវិធី​ Hello VOA​ ប្រចាំ​ខែ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១ ខែ​កុម្ភៈ​នេះ។

លោក​ថ្លែង​ថា កម្ពុជា​ត្រូវ​គិត​ថា​ តើ​ខ្លួន​ចង់​បាន​អ្វី​ខ្លះ​ ហើយ​មហា​អំណាច​ចង់​បាន​ អ្វី​ខ្លះ​ពី​កម្ពុជា។ ​ការ​ថ្លែង​យ៉ាង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​លោក ​ចន ឃែរី (John Kerry) ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ដែល​ទើប​បាន​បញ្ចប់​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​មុន។​ សូម​ចុច​ស្តាប់​ការ​បក​ស្រាយទាំង​ស្រុង​របស់​លោក អ៊ូ​ វីរៈ នៅ​ខាង​ក្រោម​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

XS
SM
MD
LG