ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ជំរុញ​កុំ​ឱ្យ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​អ្នកបោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក និង​ជា​អតីត​ប្រធាន​គណបក្ស​កម្ពុជា​និយម បាន​ថ្លែង​ថា នៅ​មាន​ភាពមិន​ប្រក្រតី​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​កែលម្អ ដើម្បី​ធានា​ថា ការបោះឆ្នោត​មួយ​អាច​ទទួល​យក​បាន។ លោក​ថ្លែង​បន្ថែម​ថា គំនាប​ផ្លូវចិត្ត​លើ​អ្នក​បោះឆ្នោត​នៅតែ​ជា​បញ្ហា ដូចជា​ករណី​បើ​ពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច មាន​ការលើក​ឡើង​ថា ពួកគេ​នឹង​ត្រូវបាន​ដក​បណ្ណក្រីក្រ វត្តមាន​មេភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជិត​ការិយាល័យ​បោះឆ្នោត និង​ការលើក​ឡើង​ថា បោះ​ឱ្យ​អ្នក​ណា ក៏​គេ​ដឹង និង​ការគំរាម​ថា សង្គ្រាម​អាច​មាន​ជាដើម បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការបោះឆ្នោត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១០ វិច្ឆិកា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG