Hello VOA៖ ស្ថាបនិកគណបក្សកម្ពុជានិយមជំរុញកុំឱ្យដាក់សម្ពាធផ្លូវចិត្តដល់អ្នកបោះឆ្នោត
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក និងជាអតីតប្រធានគណបក្សកម្ពុជានិយម បានថ្លែងថា នៅមានភាពមិនប្រក្រតីមួយចំនួនដែលរដ្ឋាភិបាលត្រូវកែលម្អ ដើម្បីធានាថា ការបោះឆ្នោតមួយអាចទទួលយកបាន។ លោកថ្លែងបន្ថែមថា គំនាបផ្លូវចិត្តលើអ្នកបោះឆ្នោតនៅតែជាបញ្ហា ដូចជាករណីបើពលរដ្ឋមិនបោះឆ្នោតឱ្យគណបក្សកាន់អំណាច មានការលើកឡើងថា ពួកគេនឹងត្រូវបានដកបណ្ណក្រីក្រ វត្តមានមេភូមិ ឬអាជ្ញាធរមូលដ្ឋាននៅជិតការិយាល័យបោះឆ្នោត និងការលើកឡើងថា បោះឱ្យអ្នកណា ក៏គេដឹង និងការគំរាមថា សង្គ្រាមអាចមានជាដើម បើគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១០ វិច្ឆិកា ២០២២)