លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសកូរ៉េខាងជើងនឹងក្លាយជាបញ្ហាសំខាន់នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំលើកដំបូងរបស់លោកក្នុងឋានៈជាប្រធានអង្គការនោះ។
កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលកាលពីថ្ងៃសុក្ររំលងប្រទេសជប៉ុន ដែលជាការបាញ់បង្ហោះលើកទី២លើប្រទេសនោះចាប់តាំងពីលោកប្រធានាធិបតីត្រាំបានគំរាមកំហែងកាលពីខែសីហាថា នឹងធ្វើសង្គ្រាមដ៏ឃោរឃៅប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យូងយ៉ាង ប្រសិនបើធ្វើសកម្មភាពគគ្លើនបន្តទៀត។ ការបង្ហោះកាលពីពេលថ្មីៗនេះ បានបង្កើនការភ្ញាក់ផ្អើលបន្តទៅទៀតទូទាំងសាកលលោកអំពីកម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
កំណត់សម្គាល់របស់លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានធ្វើឡើងក្នុងអំឡុងនៃសន្និសីទកាសែតរបស់សេតវិមានដែលលោក H.R. McMaster ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបាននិយាយថា «កូរ៉េខាងជើងនៅតែជាបញ្ហាសន្តិសុខជាបន្ទាន់និងគ្រោះថ្នាក់បំផុត»។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Haley បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការដាក់ទណ្ឌកម្មកាលពីពេលថ្មីៗនេះប្រឆាំងនឹងកូរ៉េខាងជើង«បានរឹតបន្តឹងសេដ្ឋកិច្ចរបស់គេដ៏ខ្លាំង»ហើយមិនមានការស្វែងរកដំណោះស្រាយខាងការទូតទៀតទេ។
លោក McMaster បានមានប្រសាសន៍ទៀតថា អង្គការសហប្រជាជាតិបានអស់ពេលវេលាហើយស្តីពីរណៈសិរ្សខាងការទូតជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏ប៉ុន្តែលោកបាននិយាយបន្តទៀតថា «មានជម្រើសខាងយោធា»។ លោក McMaster ដែលជាឧត្តមសេនីយឯកដែរនោះបានអំពាវដល់ប្រទេសនានាឲ្យដោះស្រាយបញ្ហាសង្គ្រាមដ៏ខ្លីនេះ៕