ការបង្ក្រាបអំពើពុករលួយនៅប្រទេសអារ៉ាប៊ីសាអូឌីតដោយព្រះអង្គម្ចាស់ Mohammed bin Salman បានពង្រីកដល់សមាជិកមួយចំនួននៃរាជវង្សហើយទាក់ទងនឹងអ្នកមានបំផុត និងអ្នកមានអំណាចបំផុតខ្លះនៅតំបន់មជ្ឈិមបូព៌ា។ ពួកគេភាគច្រើនគឺជាអ្នកវិនិយោគទុនធំៗ ហើយរឿងនេះនាំឲ្យមានកង្វល់ទូទាំងពិភពលោក អំពីបរាជ័យខាងសេដ្ឋកិច្ច។ វិសុទ្ធកម្មនេះធ្វើឡើងនៅពេលមានការច្របូកច្របល់នៅក្នុងតំបន់ ហើយក៏មានការបារម្ភថា វាអាចនឹងនាំឲ្យមានភាពតានតឹងរយៈពេលយូរ។
អ្នកវិនិយោគទុនក្នុងពិភពលោកបានជួបជុំគ្នានៅសណ្ឋាគារ Ritz Carlton នៅរាជធានី Riyadh ដើម្បីស្តាប់បន្ទូលព្រះអង្គម្ចាស់ Mohammed bin Salman អំពីការសាងសង់ទីក្រុងដ៏ធំថ្មី ដែលចំណាយទឹកប្រាក់៥០០ពាន់លានដុល្លារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ រូបវីដេអូពីទូរស័ព្ទដៃបង្ហាញថា សណ្ឋាគារនេះត្រូវគេប្រើសម្រាប់រាជវង្សានុវង្ស និងអ្នកជំនួញដែលត្រូវឃាត់ខ្លួន។ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនរួមមានព្រះអង្គម្ចាស់ Alwaleed bin Talal ដែលអ្នកមានបំផុតក្នុងពិភពលោក៕