គ្រូបង្រៀនវេយ្យាករណ៍ ជួយអ្នកក្រុង New York ដែលមានចម្ងល់ក្នុងការប្រើប្រាស់ភាសាអង់គ្លេស
នៅក្នុងពិភពលោកនេះ មានមនុស្សប្រមាណជាងមួយពាន់លាននាក់ និយាយភាសាអង់គ្លេស ហើយមានមនុស្សប្រមាណជា ២ ពាន់លាននាក់ផ្សេងទៀត កំពុងរៀន ឬ កំពុងព្យាយាមរៀនភាសាអង់គ្លេស។ វេយ្យាករណ៍ភាសាអង់គ្លេស មិនងាយស្រួលក្នុងការរៀនទេ សូម្បីតែសម្រាប់អ្នកដែលមានភាសាកំណើតជាភាសាអង់គ្លេសក៏ដោយ។ ហេតុដូច្នេះហើយ អ្នកជំនាញខាងភាសាមួយរូបបានសម្រេចថា នឹងធ្វើឲ្យវាមានភាពងាយស្រួលជាងមុន បើមិនបានសម្រាប់មនុស្សទាំងអស់ទេ យ៉ាងហោចណាស់ ក៏សម្រាប់អ្នករស់នៅក្នុងទីក្រុង New York ដែរ។ បេកសកម្មរបស់អ្នកស្រី Ellen Jovin ដែលជំនាញខាងវេយ្យាករណ៍ គឺជួយអ្នកទាំងឡាយដែលមានចម្ងល់នៅក្នុងការប្រើ ប្រាស់ភាសាអង់គ្លេស។ អ្នកស្រី Nina Vishneva រាយការណ៍ឲ្យ VOA អំពីរឿងនេះ ពីទីក្រុង New York ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕