ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ​មក​ពី​ទូទាំង​ពិភព​លោក​សញ្ជប់​សញ្ជឹង​នៅ​អ.ស.ប ពេល​លោក​ត្រាំ​ថ្លែង​សារ​ធ្ងន់ៗ​លើ​​អ៊ីរ៉ង់​និង​ចិន


ប្រធានាធិបតី​ ត្រាំ ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ អំពី​ការ​ទប់ស្កាត់​​ការ​រីក​រាល​ដាល​នៃ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​មហាសន្និបាត​អ.ស.ប កាល​ពី​ថ្ងៃទី​២៦ កញ្ញា ២០១៨។
ប្រធានាធិបតី​ ត្រាំ ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ អំពី​ការ​ទប់ស្កាត់​​ការ​រីក​រាល​ដាល​នៃ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​មហាសន្និបាត​អ.ស.ប កាល​ពី​ថ្ងៃទី​២៦ កញ្ញា ២០១៨។

ខណៈ​ដែល​ក្រុម​មេដឹកនាំ​មក​ពី​ទូទាំង​ពិភព​លោក​កំពុង​ផ្ចង់​អារម្មណ៍​ទៅ​លើ​សារ​នានា​ដែល​ចេញ​ពី​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ដ៏​ពុះ​កញ្ជ្រោល​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ ប្រទេស​ចិន​បាន​បដិសេធ​ខ្លាំងៗ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​ប្រធានាធិបតី​អាមេរិក ​លោក ដូណាល់​ ត្រាំ​ ដែល​ថា​ចិន​កំពុង​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ។

ទន្ទឹម​ពេល​ជា​មួយ​គ្នា ​ការ​ឆ្លង​ឆ្លើយ​ខាង​ការទូត​រវាង​គ្នា​ទៅវិញ​ទៅ​មក​នេះ​មាន​លក្ខណៈ​កាន់​តែ​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ​អំពី​អនាគត​នៃ​កិច្ចព្រម​ព្រៀង​នេះ។ ​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ដាក់​ទណ្ឌកម្មថ្មីៗ​លើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់។

ការ​ចោទ​ប្រកាន់​របស់​លោក ​ត្រាំ​ ទៅ​លើ​ប្រទេស​ចិន​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ មាន​ការ​ភ្ញាក់​ផ្អើល។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៌មាន​ស្នើ​ឱ្យ​បង្ហាញ​ភស្តុតាង​ដែល​លោក​មាន​ ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​លោក។

លោក​ ត្រាំ ​បាន​មាន​ប្រសាសន៍​ថា​ «‍ភ័ស្តុតាង​នោះ​នឹង​លេច​ចេញ​មក។ ខ្ញុំ​មិន​អាច​ប្រាប់​អស់​លោក​លោក​ស្រី នៅ​ពេល​នេះ​បាន​ទេ ប៉ុន្តែ វា​បាន​ចេញ​មក​ហើយ​ ហើយ​ភ័ស្តុតាង​នោះ​ មិន​មែន​ចេញ​មក​ដោយ​ឯក​ឯង​នោះ​ទេ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG