ដោយចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងសាកលលោក ឥឡូវនេះមានជាង ៩ សែននាក់ អ្នកជំនាញកំពូលខាងជំងឺឆ្លងនៅក្នុងសហរដ្ឋអាមេរិកបាននិយាយថា ការផ្អាកការសាកល្បងលើកចុងក្រោយនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ AstraZeneca បង្ហាញអំពីប្រសិទ្ធភាពនៃការការពារដែលបានបញ្ចូលនៅក្នុងការសាកល្បងនេះ។
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិផ្នែកអាឡែស៊ី និងជំងឺឆ្លង បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយនៅក្នុងកម្មវិធី «This Morning» របស់ទូរទស្សន៍ CBS កាលពីថ្ងៃពុធថា៖ «វាជាការសំខាន់ដើម្បីចង្អុលបង្ហាញថា នេះជាហេតុផលដែលយើងធ្វើការសាកល្បងជាច្រើនដំណាក់កាល ដើម្បីកំណត់ថាតើវ៉ាក់សាំងទាំងនោះមានសុវត្ថិភាពឬក៏យ៉ាងណានោះ»។
ក្រុមហ៊ុនផលិតឱសថ AstraZeneca របស់អង់គ្លេសនិងស្វីសនេះ បានផ្អាកការសាកល្បងវ៉ាក់សាំងនេះ ដោយសារមានអ្នកស្ម័គ្រចិត្តចូលរួមម្នាក់បានធ្លាក់ខ្លួនឈឺ ក្រោយពីបានចាក់វ៉ាក់សាំងពិសោធន៍នោះមក៕