ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ក្រុមហ៊ុន​ឱសថ​សន្យា​ថា ទាល់តែ​វ៉ាក់សាំង​កូវីដ១៩ មាន​សុវត្ថិភាព ទើប​សុំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល


រូបឯកសារ៖ វេជ្ជបណ្ឌិតម្នាក់យកវ៉ាក់សាំងបូមថ្នាំព្យាបាលជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ វេជ្ជបណ្ឌិតម្នាក់យកវ៉ាក់សាំងបូមថ្នាំព្យាបាលជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

នាយក​ប្រតិបត្តិ ៩ នាក់​នៃ​ក្រុមហ៊ុន​ឱសថ​ដែល​ប្រជែង​គ្នា​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ បាន​ថ្លែង​រួម​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​ថា ពួកគេ​នឹង​មិន​ស្នើសុំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នោះ​ទេ រហូត​ដល់​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ បង្ហាញ​ថា​ វ៉ាក់សាំង​ពិតជា​មាន​សុវត្ថិភាព។

ការ​ថ្លែង​ដូច​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី Donald Trump លើក​ឡើង​ថា អាច​មាន​ការ​ប្រកាស​អំពី​វ៉ាក់សាំង​ជោគជ័យ​មួយ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ចូល​មក​ដល់។

នាយក​ប្រតិបត្តិ​ទាំង​នោះ​ថ្លែង​រួម​គ្នា​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «យើង​ខ្ញុំ​ជឿជាក់​ថា ការ​សន្យា​ដូច​នេះ​នឹង​ជួយ​ធានា​នូវ​ទំនុកចិត្ត​របស់​សាធារណជន​នៅ​ក្នុង​ដំណើរការ​វិទ្យាសាស្ត្រ និង​បទប្បញ្ញត្តិ​ហ្មត់ចត់ សម្រាប់​វាយតម្លៃ​លើ​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ដែល​អាច​ទទួល​បាន​ការ​អនុម័ត»។

នាយក​ប្រតិបត្តិ​ទាំង​នេះ​ក៏​បាន​និយាយ​ផងដែរ​ថា ពួកគេ «តែងតែ​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​សុវត្ថិភាព និង​សុខមាលភាព​របស់​បុគ្គល​ដែល​ចាក់​វ៉ាក់សាំង»៕

XS
SM
MD
LG