ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិខឹង​សម្បារ​នឹង​​ការ​បាញ់​កាំជ្រួច​​ផ្លោង​របស់​កូរ៉េ​ខាង​ជើង


មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un មាន​ប្រតិកម្ម ខណៈ​ពេល​លោក​មើ​ល​ការ​បង្ហោះ​គ្រាប់រ៉ូកែត​នៅ​ក្នុង​រូបថត​ដែល​មិន​បានបញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់មួយ បញ្ចេញ​ដោយ​ទីភ្នាក់ងារព័ត៌មាន KCNA របស់​កូរ៉ខាងជើង។
មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un មាន​ប្រតិកម្ម ខណៈ​ពេល​លោក​មើ​ល​ការ​បង្ហោះ​គ្រាប់រ៉ូកែត​នៅ​ក្នុង​រូបថត​ដែល​មិន​បានបញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់មួយ បញ្ចេញ​ដោយ​ទីភ្នាក់ងារព័ត៌មាន KCNA របស់​កូរ៉ខាងជើង។

ប្រតិកម្ម​ជា​សកល​ទៅ​នឹង​ការ​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​ ដែល​ថា​ ខ្លួន​បានបាញ់​គ្រាប់​កាំជ្រួច​ផ្លោង​ចម្ងាយ​ឆ្ងាយ​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស​ ហើយ​ប្រតិកម្ម​នេះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​ខឹង​សម្បារ​ជា​សកល​ពី​សំណាក់​អន្តរជាតិ​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ចន ឃែរី (John Kerry) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ថ្កោលទោស«​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ» ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​«បច្ចេកវិទ្យា​កាំជ្រួច​ផ្លោង»។

លោក​ស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​បាន​មាន​ប្រសាសន៍​ថា «ការ​បាញ់​របស់​កូរ៉េ​ខាង​ជើង ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​កាំជ្រួច​ផ្លោង​នេះ គឺ​ជា ទង្វើ​បង្ក​រឿង ​និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​មួយ​ផ្សេង​ទៀត» ហើយ​ក៏​ជា​ការ​រំលោភ​យ៉ាង​ជាក់ស្តែង​លើ​សេចក្តី​សម្រេច​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក​ស្រី Rice ថ្លែង​ថា កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង ​«គឺ​ជា​ការ​គំរាម​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​អាមេរិក រួមទាំង​សន្តិសុខ​របស់​ប្រទេស​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​មួយ​ចំនួន​ដែរ»។

សមាជិក​សភា​អាមេរិក លោក Ed Royce ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភា មាន​ប្រសាសន៍​ថា «ការ​បំពាន​ចុងក្រោយ​នេះ គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ដែល​ត្រូវ​អនុម័ត សេចក្តី​ស្នើ​ច្បាប់​របស់​លោក ដើម្បី​ពង្រឹង​ទណ្ឌកម្ម​ ដែល​តម្រង់​ទៅ​លើ​របប​ដ៏​ឃោរឃៅ​នេះ»។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នាយករដ្ឋមន្ត្រី​ជប៉ុន រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស និង​ប្រទេស​បារាំង សុទ្ធ​តែ​បាន​ថ្កោល​ទោស​ការ​បាញ់​កាំជ្រួច​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​នេះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG