ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​ហ្គាណា​នៅ​រង់ចាំ​លទ្ធផល​បោះឆ្នោត


អ្នក​គាំទ្រ​បេក្ខជន​ប្រឆាំង​ លោក Nana Akufo-Addo ត្រៀម​ខ្លួន​សម្រាប់​ការ​ទទួល​បាន​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង Accra ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
អ្នក​គាំទ្រ​បេក្ខជន​ប្រឆាំង​ លោក Nana Akufo-Addo ត្រៀម​ខ្លួន​សម្រាប់​ការ​ទទួល​បាន​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង Accra ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។

អ្នក​បោះឆ្នោត​នៅ​ប្រទេស​ហ្គាណា ​កំពុង​រង់ចាំ​លទ្ធផល​ឆ្នោត​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សភា​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​ពុធ។​ គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ហ្គាណា​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​មណ្ឌល​បោះឆ្នោត​មួយ​តាម​បណ្តាញ​សង្គម​ Twitter។ ​

លោក Eric Kofi Dzakpasu ​ប្រធាន​ផ្នែក​សារគមនាគមន៍​របស់​គណៈកម្មការ​រៀបចំការ​បោះឆ្នោតបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ចង់​ឲ្យ​សាធារណជន​ដឹង​ថា ​កិច្ចការ​នានា​កំពុង​ដំណើរ​ការ​តាម​កាលកំណត់។ លោក​អំពាវនាវ​ឲ្យ​សាធារណជន​រក្សាការ​ស្ងៀមស្ងាត់ នៅ​ពេល​គណៈកម្មការ​បោះឆ្នោត​កំពុង​ធ្វើការ​យ៉ាង​ខ្លាំងក្លា​ដើម្បី​បញ្ចប់​ការបោះឆ្នោត​នេះ។ លោក​ចង់​បង្ហាញ​ប្រាប់​ប្រជាជន​ប្រទេស​នេះថា​ គណៈកម្មការ​កំពុង​ធ្វើកិច្ច​ការ​ដែល​ត្រឹមត្រូវ​និង​យុត្តិធម៌។ ​គណៈកម្មការ​បោះឆ្នោត​និយាយ​ថា ​ខ្លួន​មិន​មាន​ចេតនា​ពន្យារ​ពេល​លទ្ធផល​បោះឆ្នោត​ទេ ​តែ​ត្រូវ​ការ​ពេល​វេលា​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ច្រើនសារ​ដើម្បី​ធានា​ថា​ លទ្ធផល​បោះឆ្នោត​មាន​សុពលភាព។​

គណបក្ស​ប្រឆាំង​អះអាង​ថា ​បេក្ខជន​របស់​ខ្លួន​គឺលោក​ Nana Akufo-Addo ​នាំមុខ​ហើយឈាន​ទៅ​រក​ជ័យ​ជម្នះ។ ​រីឯ​គណបក្ស​កាន់​អំណាច​និយាយ​ថា លោក​ប្រធានាធិបតី​ John Mahama ​ឈ្នះ​ឆ្នោត​ទូទាំង​ប្រទេស ​ហើយ​បាន​ថ្កោល​ទោស​ថា​ ការ​អះអាង​របស់​គណបក្សប្រឆាំងជា​ការអះអាង​គ្មាន​ការ​ទទួល​ខុស​ត្រូវ៕​

XS
SM
MD
LG