ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​អាល្លឺម៉ង់​បាញ់​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស ក្រោយ​ពី​ការវាយប្រហារ​ដោយ​បើក​រថយន្ត​បំបុក​


រថយន្ត​នៅ​ខាង​មុខ​ហាង​ យាម​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Heidelberg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ២៥ កុម្ភៈ ២០១៧។ បុរស​ម្នាក់​បាន​បើក​រថយន្ត​កណ្តាល​ទីក្រុង​ ហើយ​វាយ​ប្រហារ​ប្រជាជន​ហើយ​រត់​គេច​បន្ទាប់​មក​ត្រូវ​បាន​បាញ់​​។
រថយន្ត​នៅ​ខាង​មុខ​ហាង​ យាម​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Heidelberg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ២៥ កុម្ភៈ ២០១៧។ បុរស​ម្នាក់​បាន​បើក​រថយន្ត​កណ្តាល​ទីក្រុង​ ហើយ​វាយ​ប្រហារ​ប្រជាជន​ហើយ​រត់​គេច​បន្ទាប់​មក​ត្រូវ​បាន​បាញ់​​។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង Heidelberg ប្រទេស​អាល្លឺម៉ង់​បាន​បាញ់​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​បាន​បើក​រថយន្ត​មួយ​គ្រឿង​ទៅ​បុក​មនុស្ស​៣​នាក់។

បុរស​ម្នាក់​នោះ​បាន​បើក​រថយន្ត​សំដៅ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ដែល​កំពុង​តែ​ឈរ​នៅ​កន្លែង​ថ្មើរ​ជើង។ ការប្រឈម​មុខ​គ្នា​ដ៏​តូច​មួយ​បាន​កើតឡើង មុន​ពេល​ដែល​ប៉ូលិស​បាញ់​បុរស​ម្នាក់​នោះ។ គេ​ជឿ​ថា បុរស​ម្នាក់​នោះ​មាន​កាំបិត​មួយ​ជាប់​ជាមួយ​ផង​ដែរ។ ​

ប៉ូលិស​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​អំពី​មូលហេតុ​ដែល​បុរស​នោះ​ធ្វើ​ដូច្នេះ ប៉ុន្តែ​និយាយ​ថា ពួកគេ​មិន​សង្ស័យ​ថា ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ។

ប៉ូលិស​ថ្លែង​ថា បុរស​ម្នាក់​នោះ​ទំនង​ជា​ប្រព្រឹត្ត​អំពើ​នេះ​តែ​ម្នាក់​ឯង​ទេ ហើយ​ប៉ូលិស​បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ទៅ​លើ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដែល​ថា បុរស​ម្នាក់​នោះ​មាន​បញ្ហា​ផ្លូវចិត្ត​នោះ​ទេ។

ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​ដែល​ភេរវករ​ម្នាក់​បាន​បើក​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​សំដៅ​ចូល​ទៅ​បុក​ហ្វូង​មនុស្ស​នៅ​ក្នុង​ផ្សារ​លក់​គ្រឿង​ឧបករណ៍​តុបតែង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​មួយ​នៅ​ក្នុង​ទីក្រុង ប៊ែរឡាំង ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​បាត់បង់​ជីវិត​និង​របួស​៥០​នាក់​ផ្សេង​ទៀត៕

XS
SM
MD
LG