ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អ.ស.ប.​ទទួល​បន្ទុក​កិច្ច​ការ​​ស៊ីរី​មាន​សុទិដ្ឋិនិយម​លើ​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ


លោក Staffan de Mistura បេសកជន​​របស់​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង​មុយនិច​ ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែកុម្ភៈ។
លោក Staffan de Mistura បេសកជន​​របស់​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង​មុយនិច​ ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែកុម្ភៈ។

បេសកជន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ប្រទេស​ស៊ីរី​និយាយ​ថា លោក​មាន​ក្តី​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ថ្មី​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​ ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​របស់​លោក​ al-Assad ​និង​អ្នកតំណាង​របស់​ក្រុម​ឧទ្ទាម​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ហ្សឺណែវ។ ​

លោក ​Staffan de Mistura ​បាន​មាន​ប្រសាសន៍​ថា ​សមិទ្ធផល​នៃ​កិច្ច​សន្ទនា​នេះ​នឹង​ផ្អែក​ជា​សំខាន់​ទៅ​លើ​ជំហរ​របស់​សហរដ្ឋអាមេរិក។

លោក​បាន​សួរ​នៅ​ក្នុង​វេទិកា​មួយ​នៃ​សន្និសីទ​សន្តិសុខ ​Munich​ ក្នុង​ប្រទេស​អាល្លឺម៉ង់​ថា ​«សំណួរ​ធំ​គឺ​ស្ថិត​នៅ​ត្រង់​ថា​តើ​ជំហរ​របស់​សហរដ្ឋអាមេរិក​ស្ថិត​នៅ​ឯណា»?​
មេដឹកនាំ​ពិភពលោក ​មន្ត្រី​ការទូត​ និង​មន្ត្រី​ការពារ​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ Munich​ កាល​ពី​ចុង​សប្តាហ៍​មុន។

លោក ​Mistura ​បាន​និយាយ​ទៀត​ថា ដំណោះ​ស្រាយ​នយោបាយ​ណា​ក៏​ដោយ​ត្រូវ​តែ​រួម​បញ្ចូល​ដើម្បី​ធ្វើ​ឲ្យ​ទុក​ចិត្ត​បាន ក្នុង​ការ​បញ្ចប់​ជម្លោះ​រយៈ​ពេល​៦​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG