ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​នៅ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក​រង​ការ​ចោទ​ប្រកាន់​ចំនួន​​៨​​​​ពី​​​​ឃាតកម្ម


Robert Aaron Long បុរស​អាយុ​២១​ឆ្នាំ ​​មក​ពី​ទី​ក្រុង Woodstock រដ្ឋ Georgia រង​ការ​ចោទ​ប្រកាន់​ចំនួន​៨​ពី​​​ឃាតកម្ម។
Robert Aaron Long បុរស​អាយុ​២១​ឆ្នាំ ​​មក​ពី​ទី​ក្រុង Woodstock រដ្ឋ Georgia រង​ការ​ចោទ​ប្រកាន់​ចំនួន​៨​ពី​​​ឃាតកម្ម។

បុរស​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់​មនុស្ស​ ៨ ​នាក់ ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ជា​បន្ត​បន្ទាប់​នៅ​ឯ​ហាង​ម៉ាស្សា​កែសម្ផស្ស​ក្នុង​រដ្ឋ Georgia ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​ ត្រូវ​គេ​រំពឹង​ថា ​នឹង​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រុម​រដ្ឋអាជ្ញា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចោទ​ប្រកាន់​ Robert Aaron Long បុរស​អាយុ​ ២១ ​ឆ្នាំមក​ពី​ទី​ក្រុង Woodstock រដ្ឋ Georgia ពី​បទ​ឃាតកម្ម​ចំនួន​៨ ហើយ​និង​ការ​ចោទ​ប្រកាន់​អំពី​ការ​បៀតបៀន​មាន​ស្ថាន​ទម្ងន់​ទោស។ ជន​នោះត្រូវ​បានចាប់​ខ្លួន​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​តំបន់​ក្រុង Atlanta កាល​ពី​យប់​ថ្ងៃ​អង្គារ​ ហើយកំពុង​ត្រូវ​បាន​ឃុំ​ខ្លួន។

ប៉ូលិស​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពួកគេ​មិន​ទាន់កំណត់ចេតនានៃ​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយទេ។ ការបាញ់ប្រហារនេះ​បានសម្លាប់ស្ត្រីដើម​កំណើត​អាស៊ី​ ៦ ​នាក់។ បុរស​ស្បែក​ស​ម្នាក់​និង​ស្ត្រី​ស្បែក​ស​ម្នាក់ទៀត ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ផងដែរ។ ជន​រងគ្រោះទី​ ៩ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ ​ដោយសាររង​របួស។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ប៉ូលិស។

នៅ​ពេល​ត្រូវ​ចាប់​ខ្លួន Long បាន​ប្រាប់​ប៉ូលិស​ថា ការ​វាយ​ប្រហារ​នេះ​មិនមានហេតុផល​ខាង​ជាតិ​សាសន៍ទេ។ ​អាជ្ញាធរ​និយាយ​ថា ជន​សង្ស័យ​នោះ​ធ្លាប់​មាន​បញ្ហា «ញៀន​ការ​រួម​ភេទ»។

ឧក្រិដ្ឋកម្ម​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​សហគមន៍​អាស៊ី​អាមេរិកាំង​ ដែល​មាន​ការរន្ធត់​រួច​ទៅ​ហើយអំ​ពី​ការ​វាយ​ប្រហារច្រើន​ទម្រង់ ដែល​បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ កាលពី​មួយ​ឆ្នាំ​មុន​មក ដែល​វីរុស​នោះ​មាន​ប្រភព​ពីប្រទេស​ចិន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​មាន​ប្រសាសន៍​ថា លោក​មិន​ធ្វើ​ការ​វិនិច្ឆ័យ​អំពី​ចេតនានៃ​ការ​បាញ់​ប្រហារ​នេះ​ទេ រហូតទាល់​តែ​មាន​ព័ត៌មាន​បន្ថែម​ទៀត៕

XS
SM
MD
LG