ការស្វែងយល់អំពីកូរ៉េខាងជើង តាមរយៈកាកសំណល់របស់ប្រទេសនេះ
ដោយសារតែការបិទព្រំដែននិងមិនមានវត្តមានជនបរទេសនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ គេកាន់តែមានការលំបាកជាងមុននៅក្នុងការដឹងអំពីស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ ដូច្នេះ ដើម្បីដឹងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ អ្នកស្រាវជ្រាវម្នាក់នៅកូរ៉េខាងត្បូង បានរើសនិងពិនិត្យមើលកាកសំណល់នានា ដែលអណ្តែតតាមទឹកសមុទ្រពីប្រទេសកូរ៉េខាងជើងមកកាន់ឆ្នេរប្រទេសកូរ៉េខាងត្បូង។ លោក Bill Gallo រាយការណ៍អំពីរឿងនេះពីកោះ Yeonpyeongប្រទេសកូរ៉េខាងត្បូង។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្ដីប្រែសម្រួល៕