ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​ G7 បន្ត​ដោយ​ពិភាក្សា​អំពី​ថាមពល​ជាមួយ​មេដឹកនាំ​អាហ្រ្វិក


اقوام متحدہ کا کہنا ہے کہ وہ موصل کے مغربی حصے سے بڑے پیمانے پر لوگوں کے انخلا سے نمٹنے کی تیاری کر رہے ہیں۔
اقوام متحدہ کا کہنا ہے کہ وہ موصل کے مغربی حصے سے بڑے پیمانے پر لوگوں کے انخلا سے نمٹنے کی تیاری کر رہے ہیں۔

មេ​ដឹកនាំ​នៅ​កិច្ច​ប្រជុំ​កំពូល​ G7 ​នៅ​ប្រទេស​អាល្លឺម៉ង់​កំពុង​ពិភាក្សា​គ្នា​ ចូល​ដល់​ថ្ងៃ​ទី​២​និង​ជា​ថ្ងៃចុង​ក្រោយ​នៅ​ថ្ងៃច័ន្ទ​នេះ​ ដោយ​ផ្តោត​ការចាប់​អារម្មណ៍​លើ​បញ្ហា​អាកាស​ធាតុ​និង​ថាមពល ​ហើយ​និងការ​ពិភាក្សា​ជាមួយ​សមភាគី​របស់​គេ​មក​ពី​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក។

នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​នេះ​ចាប់​ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ​ លោក​បារ៉ាក់​អូបាម៉ា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​លោកស្រី ​Angela Merkel​ អធិការបតី​អាល្លឺម៉ង់​បាន​ជួប​ពិភាក្សា​គ្នា។ ភាគី​សេតវិមាន​បាន​ឲ្យ​ដឹង​ថា ​មាន​ការ​ព្រម​ព្រៀង​គ្នា​អំពី ​រយៈ​ពេល​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​ប្រទេស​រុស្ស៊ី​គឺ​អាស្រ័យ​លើ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ អ៊ុយក្រែន។​

លោកស្រី​អធិការបតី​ Merkel​ បាន​ប្រាប់​សាធារណជន​អាល្លឺម៉ង់​ក្នុង​ការផ្សាយ​តាម​ទូរទស្សន៍​អាល្លឺម៉ង់ ​ARD ​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​គួរ​តែ​នៅ​ក្រៅ​សហគមន៍​ G7 ​ដោយ​សារ​តែ​សកម្មភាព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោកស្រី​និយាយ​ថា​ នៅ​ពេល​នេះ​មាន​ឧបសគ្គ​ច្រើន​ ហើយ​លោកស្រី​មិន​អាច​មើល​ឃើញ​ថា ​បញ្ហា​នេះ​នឹង​ចប់​ឆាប់ៗ​នោះ​ទេ។​

លោក​ Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា៕

XS
SM
MD
LG