ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​បារាំង​សន្យា​នឹង​ផ្តល់​ប្រាក់​ជំនួយ​បន្លែម​ឲ្យ​ប្រទេស​ហៃទី


ប្រធានាធិបតី​បារាំង Francois Hollande និង​ប្រធានាធិបតី​ហៃទី Michel Martelly ដាក់​កម្រង​ផ្កា​នៅ​រូប​សំណាក់​ Toussaint Louverture កាលពី​ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០១៥ នៅ​ក្រុង​ Port-au-Prince ប្រទេស​ហៃទី។
ប្រធានាធិបតី​បារាំង Francois Hollande និង​ប្រធានាធិបតី​ហៃទី Michel Martelly ដាក់​កម្រង​ផ្កា​នៅ​រូប​សំណាក់​ Toussaint Louverture កាលពី​ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០១៥ នៅ​ក្រុង​ Port-au-Prince ប្រទេស​ហៃទី។

លោក​ប្រធានាធិបតី​បារាំង Francois Hollande ​ដែល​បាន​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​ហៃទី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​សន្យា​ផ្តល់​ប្រាក់​១៤៥លាន​ដុល្លារ​ដើម្បី​ជួយស្តារ​សាលារៀន​របស់​អតីត​អាណានិគម​បារាំង​ឡើង​វិញ​បន្ទាប់ពី​ការ​រំជួយ​ផែនដី​កាល​ពី​៥​ឆ្នាំ​មុន​ដែល​បាន​បំផ្លាញ​ផ្នែក​ភាគ​ច្រើន​របស់​ប្រទេស​នោះ។

លោក​ប្រធានាធិបតី Hollande ​ជា​ប្រមុខ​រដ្ឋ​បារាំង​លើក​ទី​មួយ​ដែល​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​ហៃទី ​ដែល​ជាអតីត​រតនៈ​សម្បត្តិ​របស់​អាណានិគម​បារាំង ​ចាប់​តាំង​ពីលោក Nicolas Sarkozy អ្នក​កាន់​តំណែង​មុន​បានទៅ​បំពេញ​ទស្សនៈកិច្ចនៅ​ប្រទេស​ក្នុង​តំបន់​ការ៉ាអ៊ីប​នេះ ​នៅ​ខែមករា ​ឆ្នាំ២០១០​មក ​មួយ​ខែ​បន្ទាប់​ពី​ការ​រំជួយ​ផែនដី​ដ៏​ប្រល័យ​មក។

ថ្វីបើ​មាន​ជំនួយ​មក​ពី​ជុំ​វិញ​ពិភពលោក​បន្ទាប់​ពី​ការ​ររំជួយ​ផែនដី​ដ៏​ភ័យតក់​ស្លុត​មក ​ហៃទី​នៅ​តែ​ជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ខាង​លិច។

ឬសគុល​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​ហៃទី​ក៏​បាន​ចាប់​ផ្តើម​ម្តង​ទៀត បន្ទាប់​ពី​ពេល​ដែល​ខ្លួន​បាន​បង្កើត​ឯករាជ្យ ​កាល​ពី​ជាង​២រយឆ្នាំ​មុន។ ការ​បះបោរ​ដោយ​ក្រុម​ទាសករ​បាន​បញ្ចប់​ភាព​ជា​អាណានិគម​របស់​បារាំង​លើ​ប្រទេស​ហៃទី​ ហើយ​នៅ​ឆ្នាំ​១៨០៤ ​ប្រទេស​នេះ​បាន​ក្លាយ​ជា​សាធារណរដ្ឋ​របស់​ជនជាតិ​ស្បែកខ្មៅ​ឯករាជ្យ​លើក​ទី​មួយ​របស់​ពិភពលោក។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ បារាំង​បាន​បង្ខំ​ឲ្យ​ហៃទី​សុខចិត្ត​ទទួល​យក​កិច្ច​ព្រមព្រៀង​សំណង​នៅ​ឆ្នាំ​១៨២៥ ​ដែល​តម្រូវ​ឲ្យ​អតីត​អាណានិគម​របស់​ខ្លួន​នេះ សង​ការ​បាត់បង់​ដី​និង​ទាសភាព​ឲ្យ​បារាំង​នៅ​ក្នុង​ការ​បះបោរ​នេះ។ ហៃទី​បាន​ចំណាយ​ពេល​១៥០​ឆ្នាំ​ដើម្បី​សង​បំណុល​នេះ ​ហើយ​រដ្ឋាភិបាល​ជួបការ​លំបាក​យ៉ាង​ខ្លាំង​នូវ​បញ្ហា​ក្នុង​ស្រុក​និង​បរទេស​រួម​មាន​ការ​ត្រួតត្រា​អស់​រយៈ​ពេល​២០​ឆ្នាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ចប់​នៅ​ក្នុង​ទសវត្សរ៍​១៩៣០​ហើយ​នឹង​មាន​បំណុល​៤០​លាន​ដុល្លារ​ទៀត៕

XS
SM
MD
LG