ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​​លោក​អតីត​ប្រធានាធិបតី George H.W. Bush បាន​​ត្រូវ​តម្កល់​នៅ​ក្នុង​វិមាន​សភា​ Capitol ដើម្បី​ឱ្យ​មនុស្ស​ទៅ​គោរព


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ស្រី​ទី១ Melania Trump អញ្ជើញ​គោរព​សព​របស់​របស់​អតីត​​ប្រធានាធិបតី George H. W. Bush កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ស្រី​ទី១ Melania Trump អញ្ជើញ​គោរព​សព​របស់​របស់​អតីត​​ប្រធានាធិបតី George H. W. Bush កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​ Donald Trump និង​លោកស្រី​ Melania Trump បានសម្តែង​ការ​គោរពយ៉ាង​ស្ងៀម​ស្ងាត់​ដល់​សព​លោក​អតីត​ប្រធានាធិបតី​ George H.W. Bush ដែល​បាន​ត្រូវ​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ពេល​ដែល​ប្រជារាស្ត្រ​អាមេរិកាំង​ផ្តល់​កិត្តិយស​ដល់​ជីវិតប្រធានាធិបតី​ទី​៤១​នៃ​ប្រទេស​អាមេរិក។​

លោក និង​លោកស្រី​ Trump បាន​ឈរ​នៅ​ជិត​មឈូស​លោក​អតីត​ប្រធានាធិបតី​រូបនេះ​ប្រមាណ​មួយ​នាទី​នៅ​មុន​ពេល​លោក​ប្រធានាធិបតី​គោរព​សព​លោក Bush ​ហើយ​លោកក៏​បាន​ដើរ​ចេញ។​

គេ​បាន​បើក​វិមានសភា​ Capitol ឱ្យ​ពួក​ឥស្សរជន​និង​សាធារណជន​សម្តែង​ការ​គោរព​របស់​ពួក​គេ​ដល់​សព​លោក Bush រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ។ ​ពួក​ភ្ញៀវ​បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ដើរ​ជិត​ក្តារមឈូស​លោក Bush។​ លោក​បាន​ទទួល​អនិច្ចកម្ម​ក្នុង​រដ្ឋ​ Texas ដែល​ជា​រដ្ឋ​លោក​រស់​នៅ​ទីនោះ​ កាលពី​យប់​ថ្ងៃ​សុក្រ​ក្នុង​ជន្មាយុ៩៤ឆ្នាំ​នៅ​ក្រោយ​លោក​មាន​ជំងឺ​បីបួន​ឆ្នាំ​មក​នោះ។

សព​លោក Bush បាន​ត្រូវ​ដឹក​ពី​រដ្ឋ​ Texas កាល​ពីថ្ងៃ​ចន្ទ​ដោយ​មាន​ការ​បាញ់​កាំភ្លើង​ធំ ​ជា​កត្តិយស​ទៅ​កាន់​មូលដ្ឋានកង​ទ័ពអាកាស​ Andrews ក្នុង​រដ្ឋ​ Maryland តាម​យន្តហោះ​ប្រធានាធិបតី​ដែល​លោក Trump បាន​ព្រម​ឱ្យ​ប្រើប្រាស់។ ​ក្បួន​រថយន្ត​មួយ​បាន​ដឹក​មឈូស​លោក Bush មាន​គ្រប​ដោយ​ទង់ជាតិ​អាមេរិកាំង​មក​កាន់​វិមានសភា​ Capitol ដែល​នៅ​ទី​នោះ​វង់​ភ្លេង​នៃ​កងទ័ព​ជើងគោក​បាន​ប្រគុំ​ភ្លេង​ជូន​ជា​កិត្តិយស​ដល់​សព ហើយ​គ្រួសារ និង​ពួក​មិត្តភក្តិ​លោក​បាន​ប្រមូល​ផ្តុំ​គ្នា​នៅទី​នោះ។​

លោក​អតីត​ប្រធានាធិបតី George W. Bush ដែល​ជា​កូនប្រុស​របស់​សព​លោក Bush មាន​ការ​រំជួល​ចិត្ត​នៅ​ពេល​លោក​មើល​ក្តារមឈូស​ឪពុក​លោក​បាន​ត្រូវ​តម្កល់​នៅ​ក្រុម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol។

នៅ​ក្នុង​ពិធី​មួយ​នៅ​ឯវិមាន​សភា​ Capitol កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ពួកមន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សម្តែង​ការ​គោរព​ដល់​លោក Bush។​ លោក Mitch McConnell មេដឹកនាំ​ក្រុម​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​អាមេរិក​ឈរ​ជាមួយ​គ្រួសារ​លោក​ Bush «ក្នុង​ការ​កាន់​មរណទុក្ខ​ និង​ក្នុង​ការ​ដឹង​គុណ​ដែរ។​ គឺ​ជា​ការ​ដឹងគុណ​ដល់​ជីវិត​ដែល​បាន​រស់នៅ​ដោយ​ល្អ​ប្រសើរ និង​ដល់​កាតព្វកិច្ច​ដែល​បាន​ត្រូវ​បំពេញ​ទាំង​ស្រុង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG