ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​មួយ​ត្រូវ​បាន​គ្រោង​សម្រាប់​អតីត​ប្រធានាធិបតី​ George ​HW​ Bush ​


រូប​ថត​​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក George H.W. Bush។
រូប​ថត​​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក George H.W. Bush។

សេចក្តី​លម្អិត​ស្តី​ពី​ការ​រៀប​ចំ​បុណ្យ​សព​សម្រាប់​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អា​មេ​រិក​លោក​ George H.W. Bush​ ដែល​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​៩​៤​ឆ្នាំ ​ត្រូវ​គ្រោង​រៀប​ចំ​ឡើង​ដោយ​ក្រុម​គ្រួសារ​ Bush។ នេះ​បើ​តាម​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍។

លោក ​Bush​ ដែល​បាន​បម្រើ​ជាប្រធានា​ធិបតី​ពី​ឆ្នាំ​១៩៨៩​ ដល់​ឆ្នាំ​១៩៩៣ ​នឹង​ទទួល​បាន​ពិធី​បុណ្យ​ផ្លូវ​រដ្ឋ​នៅ​ឯវិហារ​ជាតិ ​Cathedral ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ មិន​ទាន់​មាន​ការ​ចេញ​ផ្សាយ​ពី​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។

សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ​នឹង​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​សព​នេះ។

លោកស្រី​ Sarah Sanders​ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ថា នៅ​ថ្ងៃ​ពុធ​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ ​ហើយ​ថា ​ទង់​ជាតិ​នៅ​សេតវិមាន​បាន​ត្រូវ​បញ្ចុះ​ពាក់​កណ្តាល​ដង​រួច​ហើយ​ដើម្បីផ្ដល់​កិត្តិយស​ជូនលោក​ Bush។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​និយាយ​ថា៖ «លោក​ប្រធានា​ធិបតី​ និង​លោក​ជំទាវ​ត្រូវ​បាន​គេ​ជូន​ដំណឹង​កាល​ពី​យប់​មិញ​ពី​ការ​ទទួល​មរណភាព​របស់​ប្រធានា​ធិបតី ​George H. W. Bush។​ លោក​ប្រធានា​ធិបតី​ ត្រាំ​ មាន​គម្រោង​និយាយ​ជាមួយ​ប្រធា​នា​ធិបតី George W. Bush ​នៅ​ព្រឹក​នេះ​ហើយ​និង​ចូល​រួម​ការ​រំលែក​ទុក្ខ​តាង​នាម​ឲ្យ​ខ្លួន​លោក​និង​លោក​ជំទាវ​ ហើយ​និង​ប្រទេស​ទាំង​មូល។

បុណ្យ​សព​ផ្លូវ​រដ្ឋ​មួយ​នឹង​ត្រូវ​រៀប​ចំឡើង​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​និង​ផ្តល់​កិត្តិយស​ពេញ​លេញ​ដល់​សព​របស់​លោក​ផង​ដែរ។ លោក​ប្រធានា​ធិបតី​ ត្រាំ ​នឹង​កំណត់​ថ្ងៃ​ពុធ ​ទី​៥ ​ខែ​ធ្នូ ​ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ។លោក​ប្រធានា​ធិបតី​ ត្រាំ​ និង​លោក​ជំទាវ ​នឹង​ចូល​រួម​ពិធី​បុណ្យ​សព​នោះ​នៅ​ឯ​ព្រះ​វិហារ​ជាតិ ​Cathedral​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន»។

យោង​តាម​ Website​ បុណ្យ​សពផ្លូវ​រដ្ឋ​សហរដ្ឋ​អាមេរិក ​សេចក្តី​លម្អិត​នៃ​ពិធី​បុណ្យសព​ផ្លូវរដ្ឋ​របស់​លោក ​Bush ​នឹង​ត្រូវ​កំណត់​ដោយ​ក្រុម​គ្រួសារ ​Bush ​ក៏ប៉ុន្តែ ​មិន បាន​ចេញ​ផ្សាយ​សេចក្តី​លម្អិត​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG