ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជីវប្រវត្តិ​លោក George H.W. Bush ​ប្រធានា​ធិបតី​ទី​៤១​របស់​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ លោក George Bush ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​មួយក្រុម​ធំ​កាលពី​ឆ្នាំ​១៩៩២​ នៅអាកាសយានដ្ឋាន Sikorsky Memorial រដ្ឋ Connecticut។
រូបភាព​ឯកសារ៖ លោក George Bush ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​មួយក្រុម​ធំ​កាលពី​ឆ្នាំ​១៩៩២​ នៅអាកាសយានដ្ឋាន Sikorsky Memorial រដ្ឋ Connecticut។

លោក George H.W. Bush ​កើត​នៅ​ថ្ងៃ​ទី១២ ​ខែមិថុនា ​ឆ្នាំ​១៩២៤ ​នៅ​ទីក្រុង ​Milton ​រដ្ឋ Massachusetts ​ដែល​មាន​ឪពុកឈ្មោះ​ Prescott Bush ​និង​ម្តាយ​ឈ្មោះ​Dorothy Walker Bush។

ឆ្នាំ​១៩៤១ បីបួន​សប្តាហ៍​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ជប៉ុន​នៅ​កំពង់​ផែ Pearl Harbor រដ្ឋ​ហាវ៉ៃ ​លោក Bush ​បាន​ជួប​ជាមួយ​លោកស្រី Barbara Pierce នៅឯពិធី​រាំ​មួយ​ក្នុង​ថ្ងៃ​បុណ្យChristmas។

ឆ្នាំ​១៩៤២ ​លោក​បាន​ចូល​ធ្វើទាហានជើងទឹក​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ដែល​លោក​មាន​អាយុ​១៨​ឆ្នាំ។

ឆ្នាំ​១៩៤៣ ​លោក ​បាន​ក្លាយ​ជា​អ្នក​បើក​បរ​យន្តហោះ​ដ៏​ក្មេង​បំផុត​នៅ​ក្នុង​កង​ទ័ព​ជើង​ទឹក។

ឆ្នាំ​១៩៤៥ ​លោក​បាន​រៀប​ការ​ជាមួយ​លោក​ស្រី Barbara Pierceនៅ​ខែមករា ​ខណៈ​ដែល​លោក​ឈប់​សម្រាក។ លោក Bush បាន​ចាក​ចេញ​ពី​កងទ័ព​ជើង​ទឹក​នៅ​ខែ​កញ្ញា។

ឆ្នាំ១៩៤៨ ​លោក​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Yale ហើយ​បាន​ទទួលការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង​ហើយ​បាន​រើ​ក្រុម​គ្រួសារ​របស់​លោក​ទៅ​រស់​នៅ​រដ្ឋ​តិចសាស។

ឆ្នាំ១៩៥២ ​លោក​ជា​សហអ្នក​បង្កើត​ក្រុម​ហ៊ុន​ប្រេងZapata Petroleum។ លោក Prescott Bush ដែល​ជាឪពុក​របស់​លោក ​បាន​ជាប់​ឆ្នោត​ជាសមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Connecticut។

ឆ្នាំ​១៩៦២ ​លោក​បាន​ក្លាយ​ជា​ប្រធានគណៈកម្មាធិការគណបក្ស​សាធារណ​រដ្ឋ​នៅ​ស្រុក Harris។ ឪពុក​របស់​លោក​បាន​ចូល​និវត្តន៍ពី​ព្រឹទ្ធ​សភា។

ឆ្នាំ​១៩៦៤ ​លោក​បាន​ឈរឈ្មោះប្រកួត​ប្រជែង​ដំណែង​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិកមិន​បាន​ទទួល​ជោគជ័យ។

ឆ្នាំ​១៩៦៦ ​លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​តំណាងរាស្រ្ត។

ឆ្នាំ​១៩៧០ ​លោក​បាន​បោះបង់​ចោល​ដំណែងសភាតំណាង​រាស្រ្ត​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​ម្តងទៀត ក៏ប៉ុន្តែ​បាន​ទទួល​បរាជ័យ។

ឆ្នាំ​១៩៧១ ​លោកត្រូវ​បាន​តែងតាំងដោយ​ប្រធានា​ធិបតី Richard Nixon ឲ្យ​ធ្វើ​ជា​ឯក អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

ឆ្នាំ​១៩៧៤ លោក​ត្រូវបាន​តែ​ងតាំង​ដោយ​ប្រធានា​ធិបតីGerald Ford ឲ្យ​ធ្វើ​ជា​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ប៉េកាំង។

ឆ្នាំ​១៩៧៨ ​លោក​បាន​ទទួល​ការតែងតាំង​ធ្វើ​ជានាយក CIA ។

ឆ្នាំ​១៩៧៩ ​លោក​ប្រកាស​ជាបេក្ខជន​សម្រាប់​តំណែង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​។

ឆ្នាំ​១៩៨០លោ​កមិនបាន​ទទួល​ការតែងតាំង​ជាបេក្ខជន​ប្រធានា​ធិបតី​នៅ​ក្នុង​គណ​បក្ស​សាធារណរដ្ឋ ​ក៏ប៉ុន្តែ ​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធានា​ធិបតី​របស់លោក​Ronald Reagan។ លោកReagan –Bushបានឈ្នះ​ឆ្នោតភ្លូកទឹក​ភ្លូក​ដី​ក្នុង​ការ​ប្រកួត​ប្រជែង​ដំណែង​ប្រធានា​ធិបតី​ជាមួយ​លោក Carterនិង​Mondale ​ខាង​គណបក្ស​ប្រជា ធិបតេយ្យ។ឆ្នាំ១៩៨១ ​លោក​បាន​ស្បថ​ជា​អនុប្រធានា​ធិបតី​ទី៤៣។

ឆ្នាំ​១៩៨៧ ​លោក​ប្រកាស​ថា ​លោក​នឹងឈរ​ឈ្មោះ​ជា​ប្រធានា​ធិបតី។

ឆ្នាំ១៩៨៩ ​លោក​ស្បថ​ចូលកាន់​ដំណែង​ជា​ប្រធានា​ធិបតី​ទី៤១​របស់​សហរដ្ឋ​អាមេ រិក។នៅ​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ ​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ប្រទេស​ប៉ាណាម៉ា ​បាន​ចាប់ មេដឹកនាំ​ផ្តាច់​ការ Manuel Noriegaហើយ​នាំ​ជន​ផ្តាច់ការ​នោះ​មកកាន់​សហរដ្ឋ​អាមេ រិក​ដើម្បី​កាត់​ទោស​ពីបទ​ជួញ​ដូរ​ថ្នាំ​ញៀន។

ឆ្នាំ១៩៩១​ ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ធ្វើ​កិច្ច​ប្រតិបត្តិការ​ខាង​យោធា​ដើម្បី​បណ្តេញ​អ៊ីរ៉ាក់​ចេញ​ពី​ប្រទេស​គុយវ៉ែត។

ឆ្នាំ​១៩៩២ ​លោក​បាន​ប្រកាស​ជាបេក្ខ​ភាព​សម្រាប់​ការ​បោះឆ្នោត​ធ្វើ​ជា​ប្រធានា​ធិបតី​ម្តងទៀត។​នៅ​ខែវិច្ឆិកា ​លោក​បាន​ចាញ់​ឆ្នោត​លោក Bill Clinton។

នៅថ្ងៃទី៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​លោក​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មា​យុ​៩៤​ឆ្នាំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG