វ៉ាស៊ីនតោន —
ពេលវេលា៦ឆ្នាំនៃការជាប់ឃុំឃាំងរបស់ជនជាប់ចោទពីរនាក់ជាឃាតករសប្បនិមិ្មតគឺ ប៊ន សំណាង និងសុខ សំអឿន ត្រូវអ្នកវិភាគចាត់ទុកថា ជាឧទាហរណ៍នៃអំពើអយុត្តិធម៌មួយក្នុងប្រព័ន្ធតុលាការកម្ពុជា ដោយសារថា ឃាតករពិតប្រាកដដែលបានបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីល្បាញគឺលោកជា វិជ្ជានោះ មិនត្រូវគេនាំយកមកផ្តន្ទាទោស តែជនស្លូតត្រង់ពីរនាក់ត្រូវគេរៀបចំចាប់ឲ្យទទួលខុសត្រូវចំពោះទោសកំហុសនេះទៅវិញ។
យុត្តិធម៌សម្រាប់លោកជា វិជ្ជាជាង១០ឆ្នាំ មិនត្រូវកើតឡើង យុត្តិធម៌សម្រាប់ឃាតករសប្បនិម្មិតទាំងពីរបានទទួលដោយមិនពេញលេញ។ ពួកគេមិនទាន់បានសម្រេច ឬមិនហ៊ានសម្រេចចិត្តប្តឹងទាមទារសំណងជំងឺចិត្តទេ បន្ទាប់ពីតុលាការកំពូលបានសម្រេចដោះលែងឲ្យរួចខ្លួនកាលពីថ្ងៃពុធទី២៥ កញ្ញាឆ្នាំ២០១៣។
បើតាមការអះអាងរបស់មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា ការគ្មានទំនុកចិត្តក្នុងប្រព័ន្ធតុលាការបានធ្វើឲ្យជនរងគ្រោះបណ្តោយឲ្យមន្ត្រីតុលាការនិងប៉ូលិសដែលប្រព្រឹត្តកំហុសរួចខ្លួនជានិច្ច ជាពិសេសក្នុងសំណុំរឿងឃាតកម្មលោកជា វិជ្ជា។
លោកអំ សំអាត ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បាន ថ្លែងថា នៅក្នុងករណីឃុំខ្លួនដោយអយុត្តិធម៌ ដូចករណីប៊ន សំណាងនិងសុខ សំអឿននេះ បើស្ថិតក្នុងប្រទេសកាន់ប្រជាធិបតេយ្យ រដ្ឋជាអ្នកទទូលខុសត្រូវចំពោះការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរ របរទទួលទានជាដើម។
លោកនិយាយថា៖ «នៅក្នុងប្រទេសកម្ពុជាយើងគឺអត់មានទេ អត់មានប្រព័ន្ធរបៀបហ្នឹង គឺអ្នកដែលជាប់ពន្ធនាគារ ហើយដែលគេដោះលែងវិញ មិនដែលហ៊ានប្តឹងទេ ព្រោះខ្លាចជាប់វិញ។ អញ្ចឹងសុំតែម៉ារួចខ្លួន។ អញ្ចឹងវាបាត់បង់យុត្តិធម៌អ្នកទាំងពីរដែលត្រូវតែទទួល។ រឿងហ្នឹង ដែលយើងមើលឃើញថា សុទ្ធតែប៉ះពាល់ដល់យុត្តិធម៌ទាំងអស់»។
លោកថ្លែងថា គ្រាន់តែប្រព័ន្ធយុត្តិធម៌ និងតុលាការគឺធ្វើឲ្យបាត់យុត្តិធម៌ដល់ លោកជា វិជ្ជា និងគ្រួសារ ហើយធ្វើឲ្យមនុស្សពីរនាក់ដែលជាជនស្លូតត្រង់ ទៅជាទទួលទោសជំនួសឃាតករពិតប្រាកដទៅវិញ។
«យើងហាក់បីដូចជា ទី១ ប្រព័ន្ធនិទណ្ឌភាពនៅតែមាន ពីព្រោះ មកដល់ពេលនេះ អ្នកដែលបាញ់សម្លាប់លោកជា វិជ្ជានៅរួចខ្លួននៅឡើយ។ ហើយទី២ វាកាន់តែធ្ងន់ធ្ងរ អ្នកដែលមិនបានប្រព្រឹត្តត្រូវគេយកមកឲ្យទទួលទោស។ នេះបើយើងមើលទៅលើប្រព័ន្ធយុត្តិធម៌។ អញ្ចឹង ទាំងមតិជាតិ និងអន្តរជាតិបានលើកឡើងហើយថា ប្រព័ន្ធតុលាការនៅមានភាពមិនឯករាជ្យ។ អញ្ចឹងបានជាគេទាមទារឲ្យមានការធ្វើកំណែទម្រង់»។
លោកនី ចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បាន អះអាងថា ជនរងគ្រោះដែលចេញពីពន្ធនាគារហើយច្រើនតែចង់បានត្រឹមតែរួចខ្លួន មិនចង់ទាមទារអ្វីទេ គឺឲ្យមន្ត្រីតុលាការរួចខ្លួន។ លោកថា រឿងនេះមិនមែនជាលើកទីមួយទេ។
លោកបន្ថែមថា ដោយសារប្រព័ន្ធយុត្តិធម៌គ្មានភាពឯករាជ្យ ហើយគ្មានការត្រួតពិនិត្យទៅលើប្រព័ន្ធយុត្តិធម៌ផងនោះ ដូច្នេះបានជាគាត់អត់មានជំនឿថា ប្រព័ន្ធយុត្តិធម៌នឹងអាចរកយុត្តិធម៌ឲ្យគាត់បានទេ។
«ដោយសារអី ដោយសារគាត់មិនជឿថា គាត់ប្តឹងទៅ វាបានផលមកវិញ។ វាអត់ បានរកយុត្តិធម៌ឲ្យគាត់មកវិញទេ។ អញ្ចឹងគាត់ខំប្រឹងលះបង់ថា អ្វីដែលជា កំហុសរបស់តុលាការហ្នឹងគឺគាត់លះបង់ចោលដោយក្តីឈឺចាប់ហើយ»។
មេធាវីជនជាប់ចោទទាំងពីរបានអះអាងថា កូនក្តីរបស់លោកអាចមានសិទ្ធិប្តឹង ទាមទារជំងឺចិត្តបាន ប្រសិនបើគេសម្រេចចិត្ត។ តែប៊ន សំណាងបានបដិសេធ មិនធ្វើអត្ថាធិប្បាយចំពោះការបន្តប្តឹងនោះទេ។
លោកនិយាយថា៖ «រឿងជំងឺចិត្ត ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយ។ ខ្ញុំអត់ចង់និយាយរឿងហ្នឹងតែម្តង»។
លោកជុំ សុវណ្ណាលី មេធាវីលោកប៊ន សំណាង បានអះអាងថា ការប្តឹងយ៉ាង ណាដើម្បីទាមទារសំណងជំងឺចិត្តគឺស្រេចលើកូនក្តីរបស់លោក។
លោកនិយាយថា៖ «ខ្ញុំបានទាក់ទងទៅគាត់ដែរ។ គាត់ថា ចាំគិតមើលសិន ហើយចាំពិភាក្សាជាមួយ ក្រុមគ្រួសារគាត់ ហើយគាត់នឹងផ្តល់ចម្លើយតាមក្រោយ»។
លោកនី ចរិយាបានអះអាងថា ការមិនហ៊ានប្តឹងផ្តល់នេះគឺទុកឱកាសឲ្យមន្ត្រី តុលាការនិងប៉ូលិសធ្វើអ្វីៗបានតាមចិត្ត។
លោកនិយាយថា៖ «នេះវាបង្ហាញយ៉ាងម៉េច? វាបង្ហាញពីតុលាការកម្ពុជាយើងគឺថា តុលាការកម្ពុជា យើងគ្មានកំហុសទាល់តែសោះ។ អ្នកដែលធ្វើខុសនៅក្នុងប្រព័ន្ធតុលាការ ក៏ដូច ជានៅក្នុងជួររដ្ឋាភិបាលគឺថា អត់ចេះខុស។ រឿងហ្នឹងហើយដែលធ្វើឲ្យមជ្ឈដ្ឋាន ជាតិនិងអន្តរជាតិចេះតែទិតៀនជារឿយៗថា ប្រព័ន្ធតុលាការយើងបម្រើតែអ្នក មាន ឬអ្នកមានអំណាច ដែលអ្នកក្រីក្រ អ្នកទន់ខ្សោយមិនអាចទទួលបាន យុត្តិធម៌ពីប្រព័ន្ធអស់ហ្នឹងទេ»។
លោកជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលជាជើងឯកខាង ការតស៊ូដើម្បីសេរីភាពជូនកម្មកររោងចក្រនិងការពារសិទ្ធិកម្មករ ហើយជាអ្នក រិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឥតសំចៃនោះ ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃ២២ ខែមករាឆ្នាំ២០០៤។ ឃាតករបាញ់សម្លាប់មិនត្រូវគេរកឃើញទេ។
បើតាមការអះអាងរបស់មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា សំណុំរឿងនេះគួរត្រូវស៊ើបអង្កេតឡើងវិញចំពោះមន្ត្រីប៉ូលិស និងមន្ត្រីតុលាការ ដែលបានរៀបចំសំណុំ រឿងក្លែងបន្លំនេះឡើងដើម្បីទម្លាក់កំហុសលើជនស្លូតត្រង់ ដែលមានន័យថា ប្រហែលជាមន្ត្រីប៉ូលិស និងមន្ត្រីតុលាការដឹងថា អ្នកណាជាជនដៃដល់បាញ់សម្លាប់លោកជា វិជ្ជា ហើយមិនហ៊ានប៉ះទើបគេធ្វើរបៀបនេះ។
លោកនី ចរិយាបានអះអាងថា ការធ្វើទារុណកម្មដើម្បីយកចម្លើយសារភាពពីប៊ន សំណាង និងសុខ សំអឿនគឺជាពន្លឺមួយនៃការស៊ើបអង្កេត ដែលពេលនោះ លោកហេង ពៅ ជាស្នងការប៉ូលិសក្រុងភ្នំពេញជាអ្នកទទួលខុសត្រូវក្នុងរឿង នេះ ហើយពេលនេះលោកកំពុងជាប់ឃុំឃាំងក្នុងរឿងឃាតកម្មមួយចំនួន។
លោកនិយាយថា៖ «កាលណោះ លោកហេង ពៅ ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកៀបសង្កេត់ ធ្វើទារុណកម្មដើម្បីឲ្យគាត់ឆ្លើយសារភាព។ នេះជាផ្លូវមួយ សម្រាប់យើងធ្វើការស៊ើបអង្កេតឡើងវិញបានដោយសារតែយើងត្រូវតែចោទ ប្រកាន់ទៅលើក្រុមលោកហេង ពៅកាលពេលដែលគាត់នៅជាស្នងការហ្នឹង។ពីរឿងធ្វើទារុណកម្ម ហេតុអ្វីបានធ្វើទារុណកម្មគេឲ្យឆ្លើយសារភាព បានន័យថា ខ្លួនបានដឹងពីបទល្មើសនឹងហើយ»។
ប្រព័ន្ធតុលាការនៃប្រទេសកម្ពុជាត្រូវគេរិះគន់ថា ស្ថិតនៅក្រោមឥទ្ធិពល នយោបាយរបស់គណបក្សគ្រប់គ្រងប្រទេស ដែលគេដឹងថា ពិបាកនឹងកែទម្រង់ ដោយសារថា មន្ត្រីតុលាការជាន់ខ្ពស់ភាគច្រើនជាសមាជិកគណៈកម្មាធិការ កណ្តាលនិងមជ្ឈឹមរបស់គណបក្សប្រជាជនកម្ពុជា។
អាជ្ញាធរប៉ូលិសធ្លាប់បានបញ្ជាក់ថា គេមិនទាន់បិទសំណុំរឿងឃាតកម្មណាមួយ ទេ ហើយនឹងធ្វើការស៊ើបអង្កេតឡើងវិញតាមការបង្គាប់របស់តុលាការ។
រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសច្ចាជាថ្មីដូចមុនៗទៀត ថា នឹងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងកំណែទម្រង់វិស័យផ្សេងទៀតនៅអាណត្តិថ្មីនេះ៕