អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានរងរបួសចំស្មងជើងនៅថ្ងៃព្រហស្បតិ៍នេះនៅពេលដែលក្បួនរថយន្តរបស់លោកត្រូវបានបាញ់ប្រហារនៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Asad Umar ដែលជាជំនួយការរបស់លោក Khan បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «បុរសម្នាក់បានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ។ មានមនុស្សជាច្រើននាក់បានរងរបួស។ លោក Imran Khan ក៏រងរបួសផងដែរ»។ លោក Khan ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Khan វ័យ ៧០ ឆ្នាំ ដែលជាអតីតកីឡាករគ្រីឃីត កំពុងដឹកនាំការហែក្បួនតវ៉ានៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដដើម្បីទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ នៅពេលដែលលោករងការបាញ់ប្រហារ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានថ្កោលទោសការបាញ់ប្រហារនេះ ហើយបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតជាបន្ទាន់លើរឿងនេះ។
លោក Khan ត្រូវបានដកចេញពីតំណែងកាលពីខែមេសាតាមរយៈការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភា៕