ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​កសិកម្ម​ឥណ្ឌូណេស៊ី​ជាប់ទោស​១០​ឆ្នាំ ​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ


អតីតរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក Syahrul Yasin Limpo ត្រូវបានអមដំណើរដោយមន្រ្តីប៉ូលីសនៅពេលមកដល់សម្រាប់សវនាការកាត់ទោសរបស់លោកលើសំណុំរឿងពុករលួយនៅតុលាការពុករលួយក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤។
អតីតរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក Syahrul Yasin Limpo ត្រូវបានអមដំណើរដោយមន្រ្តីប៉ូលីសនៅពេលមកដល់សម្រាប់សវនាការកាត់ទោសរបស់លោកលើសំណុំរឿងពុករលួយនៅតុលាការពុករលួយក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤។

តុលាការ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​កាត់ទោស​អតីត​រដ្ឋមន្ត្រី​កសិកម្ម​ម្នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​១០ឆ្នាំ ​ពី​បទ​ជម្រិតប្រាក់​ រំលោភ​អំណាច​ និង​សូកប៉ាន់​ទាក់ទងនឹង​កិច្ចសន្យា​របស់​ក្រសួង​ជាមួយ​ក្រុមហ៊ុន​ឯកជន។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AP ​។​

ករណី​នេះ​បាន​ធ្វើឱ្យ​ខូច​ជំនឿ​ទុកចិត្ត​លើ​លោក​ប្រធានាធិបតី​ Joko Widodo ​ក្នុង​ការប្រឆាំងនឹង​អំពើ​ពុករលួយ។

សមាជិក​គណៈ​រដ្ឋមន្ត្រី​របស់​លោក​៥នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​ពី​បទពុករលួយ។

អតីត​រដ្ឋមន្ត្រី​កសិកម្ម​ លោក Syahrul Yasin Limpo ​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស កាលពី​ថ្ងៃព្រហស្បតិ៍ ​ក្នុង​បទ​រំលោភ​អំណាច​របស់​លោក ​ដើម្បី​ធ្វើឱ្យ​លោក ​និង​ មន្ត្រី​ឯទៀត​កាន់តែ​មាន​ទ្រព្យធន​ថែម​ទៀត។

ក្រុមរដ្ឋអាជ្ញា​បាន​និយាយ​ថា ​លោក Limpo ​បាន​ទទួល​សំណូក​ចំនួន​២​លាន​៧​សែន​ដុល្លារ។ លោក​បាន​ចាយវាយ​ប្រាក់​សំណូក​នេះ ​ទៅលើ​ការធ្វើដំណើរ​ឯកជន​ និង​ទិញ​របស់​ប្រើប្រាស់​ថ្លៃៗ ​និង​ចែកចាយ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ។ លោក​បាន​បដិសេធ​ថា​លោក​មិនបាន​ធ្វើអ្វី​ខុស​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG