ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកព្យាករណ៍​ថា ខ្យល់ព្យុះ​ត្រូពិក Gonzalo នឹង​ក្លាយជា​ខ្យល់​ព្យុះ​សង្ឃរា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ


រូបឯកសារ៖ ខ្យល់​ព្យុះត្រូពិក Gonzalo បោកបក់​​នៅលើមហាសមុទ្រអាត្លង់ទិច នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ U.S. National Hurricane Center)
រូបឯកសារ៖ ខ្យល់​ព្យុះត្រូពិក Gonzalo បោកបក់​​នៅលើមហាសមុទ្រអាត្លង់ទិច នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ U.S. National Hurricane Center)

ខ្យល់​ព្យុះ​ត្រូពិក Gonzalo នេះ គឺ​ជា​ខ្យល់​ព្យុះ​ទី ៧ ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​បាន​លេច​ឡើង​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិច។

ខ្យល់​ព្យុះ​ត្រូពិក Gonzalo ដែល​បោកបក់​កាត់​តាម​មហាសមុទ្រ​អាត្លង់ទិច​ឆ្ពោះ​ទៅ​កាន់​តំបន់ Caribbean ត្រូវ​គេ​រឹពឹង​ថា​នឹង​ក្លាយជា​ខ្យល់ព្យុះ​សង្ឃរា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ខ្យល់​ព្យុះ​ត្រូពិក Gonzalo នេះ គឺ​ជា​ខ្យល់​ព្យុះ​ទី ៧ ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​បាន​លេច​ឡើង​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិច។

មជ្ឈមណ្ឌល​ជាតិ​ខ្យល់​ព្យុះ​សង្ឃរា​របស់​សហរដ្ឋ​អាមេរិក បាន​ទស្សន៍ទាយ​ថា ខ្យល់​ព្យុះ Gonzalo នេះ អាច​បាត់បង់​ភាព​ខ្លាំងក្លា​របស់​វា នៅ​ពេល​ដែល​វា​ធ្វើ​ដំណើរ​កាត់​ពី​លើ​ប្រជុំ​កោះ Windward នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ។

ដំណើរ​របស់​ខ្យល់​ព្យុះ​នេះ​ហាក់ដូចជា​ពិបាក​នៅ​ក្នុង​ការ​ទស្សន៍ទាយ​ណាស់ នៅ​ពេល​ដែល​វា​ធ្វើ​ដំណើរ​កាត់​តាម​តំបន់ Caribbean។

ស្រប​ពេល​នេះ​ដែរ មជ្ឈមណ្ឌល​ជាតិ​ខ្យល់ព្យុះ​សង្ឃរា​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្យល់ព្យុះ​សង្ឃរា Douglas ដែល​ជា​ខ្យល់​ព្យុះ​សង្ឃរា​ដំបូង​បង្អស់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ឆ្នាំ​នេះ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កោះ​ហាវៃ ដែល​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​នេះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ខាង​មុខ៕

XS
SM
MD
LG