ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តមាន​របស់​លោក Trump ក្នុង​ទិវា Bastille ជា​សញ្ញា​ដ៏​ខ្លាំង​សម្រាប់​ប្រទេស​បារាំង


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (រូប​ស្តាំ) និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​លោកស្រី​ទី១ Melania Trump មើល​ការ​ដើរ​ក្បួន​យោធា​ក្នុង​ទិវា Bastille នៅ​លើ​មហាវិថី Champs Elysees ក្នុង​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (រូប​ស្តាំ) និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​លោកស្រី​ទី១ Melania Trump មើល​ការ​ដើរ​ក្បួន​យោធា​ក្នុង​ទិវា Bastille នៅ​លើ​មហាវិថី Champs Elysees ក្នុង​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី​ស.រ.អា. លោក Donald Trump ជា​ភ្ញៀវ​កិត្តិយសនៅ​ក្នុង​ការ​ប្រារព្ធទិវា​ Bastille នៃ​ប្រទេស​បារាំង​ដែល​ជា​ការបង្ហាញ​យ៉ាង​ធំ​ដុំ​មួយ​មាន​រួម​បញ្ចូល​វង់ភ្លេង​យោធា​ និង​ការ​ហោះ​ពី​លើ​ដោយ​កង​យន្តហោះ​ប្រតិកម្ម​អាមេរិកាំង​ និង​ការ​ដើរ​ក្បួន​ព្យុះហយាត្រា​យ៉ាង​ធំ​មួយ​ដើម្បី​រំឭក​ដល់​ខួប​១០០ឆ្នាំ​នៃ​ការ​ចូល​រួម​របស់​ស.រ.អា.​ក្នុង​សង្គ្រាម​លោក​លើកទី​មួយ។​

ទង់ជាតិ​ស.រ.អា. និង​បារាំង​មាន​ដោត​តាម​ដង​មហាវិថី Champ Elyseees ដ៏​ល្បីល្បាញ​នៃ​ក្រុង​ប៉ារីស​ដែល​នៅ​ទីនោះ​ពួក​ទាហាន​ស.រ.អា.​នឹង​ដើរ​នាំ​មុខ​ការ​ដើរ​ក្បួន​ព្យុះហយាត្រា​មួយ​ជាមួយ​ទាហាន​បារាំង​រាប់ពាន់នាក់។​

ពួក​ប៉ូលិស​ជាង៣ពាន់៥រយ​នាក់​បាន​តាំង​ទីតាម​ដងផ្លូវ​ព្យុះហយាត្រា​នេះ​ដើម្បី​យាមល្បាត​ប្រឆាំង​នឹង​សក្តានុពល​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម។​

ការ​ប្រារព្ធ​នេះ​មាន​ធ្វើឡើង​មួយ​ឆ្នាំ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ឡាន​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង Nice នៅ​ជាប់​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៨៦នាក់​ស្លាប់។ ពួក​រដ្ឋ​ឥស្លាម​បាន​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ។

ការ​ប្រឆាំង​នឹង​ភេរវកម្ម​ជា​បញ្ហា​សំខាន់​បំផុត​នៅ​ពេល​លោក Trump ជួប​ជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​របៀបវារៈ​មួយ​ដែល​មានការ​ខ្វែង​គំនិត​គ្នា​ដោយ​មាន​រួម​បញ្ចូលបញ្ហា​នានា​ដូច ជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ពាណិជ្ជកម្ម​ជាដើម៕

XS
SM
MD
LG