ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ក្រុមហ៊ុន Huawei ប្រទេស​ចិន​ចោទ​អាមេរិក​ថា​ ធ្វើ​ការបង្ក្រាប​ក្រុមហ៊ុន​ចិន


រូបឯកសារ៖ ផ្លាកសញ្ញាក្រុមហ៊ុន​ទូរគមនាគមន៍ Huawei
រូបឯកសារ៖ ផ្លាកសញ្ញាក្រុមហ៊ុន​ទូរគមនាគមន៍ Huawei

ការចោទប្រកាន់​នោះ​បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei លោកស្រី Meng និង​បុគ្គលិក​ផ្សេងទៀត​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការឃុបឃិត​បោកបញ្ឆោត​ស្ថាប័ន​ហរិញ្ញវត្ថុ​នានា​ និង​រដ្ឋាភិបាល​អាមេរិក​តាមរយៈ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei ក្នុង​ប្រទេសអ៊ីរ៉ង់។

អាជ្ញាធរចិន​និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei បាន​ប្រតិកម្ម​ទៅ​ភ្លាមៗ​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​រដ្ឋអាជ្ញាសហព័ន្ធ​សហរដ្ឋអាមេរិក​ដែល​បាន​ប្រកាស​ប្រឆាំង​នឹង​ក្រុមហ៊ុនHuawei និង​លោកស្រី Meng Wanzhou នាយក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន។​

មេធាវី​របស់​លោកស្រី Meng​ បាន​ប្រឆាំងតវ៉ា​នឹង​ករណី​ចាប់ខ្លួន​លោកស្រី​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក​និង​ប្រទេសចិន​ ខណៈក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ថា​ករណី​ចោទប្រកាន់​នេះ​គឺ​ជា​ការបង្ក្រាប​លើ​ក្រុមហ៊ុន​ចិន​ដោយ​គ្មាន​ហេតុផល។ កាល​ពី​ថ្ងៃចន្ទ​ ក្រសួងយុត្តិធម៌​អាមេរិក​បាន​ចោទប្រកាន់​លោកស្រី Meng​ ពី​បទចូលរួម​ឃុបឃិត​រំលោភ​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​បាន​ដាក់​លើ​ប្រទេសអ៊ីរ៉ង់។

ការចោទប្រកាន់​នោះ​បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei លោកស្រី Meng និង​បុគ្គលិក​ផ្សេងទៀត​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការឃុបឃិត​បោកបញ្ឆោត​ស្ថាប័ន​ហរិញ្ញវត្ថុ​នានា​ និង​រដ្ឋាភិបាល​អាមេរិក​តាមរយៈ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei ក្នុង​ប្រទេសអ៊ីរ៉ង់។ ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ក្រុមហ៊ុន Huaweiត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​លួច​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន T-Mobileរបស់​អាមេរិក​ផងដែរ។

តាមរយៈ​សេចក្តីថ្លែងការ​មួយ​ ក្រុមហ៊ុន Huawei បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ និង​បាន​ប្រកាស​ថា​ក្រុមហ៊ុន​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការចោទ​ប្រកាន់​ទាំងនេះ។ សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​ប្រកាស​ផងដែរ​ថា​ ក្រុមហ៊ុន​ធ្លាប់​បាន​ព្យាយាម​ស្នើ​សុំ​ពិភាក្សា​អំពី​ការ​ចោទប្រកាន់​ទាំងនេះ​ជាមួយ​ក្រសួងយុត្តិធម៌​អាមេរិក ប៉ុន្តែ​សំណើរ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​គ្មាន​ការ​ពន្យល់​បកស្រាយ៕

XS
SM
MD
LG