ភ្នំពេញ៖ មនុស្សប្រមាណជាង១.០០០នាក់បាននាំគ្នាដង្ហែរក្បួនឃោសនារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
គណបក្សដែលមានសញ្ញាជួងធំនិងដែលមិនសូវល្បីឈ្មោះនេះបានប្រមូលផ្តុំសកម្មជននយោបាយភាគច្រើនជាយុវជនបានធ្វើដំណើរតាមកង់ ម៉ូតូ និងឡាន ដោយចេញពីទីស្នាក់ការគណបក្សនៅខណ្ឌទួលគោក កាត់តាមមហាវិថីម៉ៅសេទុងនិងមហាវិថីព្រះមុន្នីវង្ស មុននឹងតម្រង់ឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល។
ខណៈដែលក្បួនឃោសនាចេញដំណើរ សកម្មជនបក្សបានចុះចែកខិតប័ណ្ណឃោសនាដល់ពលរដ្ឋនៅតាមបណ្តោយផ្លូវ។
សារនយោបាយដែលថ្លែងដោយលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានបន្លឺឡើងតាមឧឃ្ឃោសនស័ព្ទជាបន្តបន្ទាប់។
«ពួកយើងដំបូងបំផុតកំណត់ប្រភពនៃបញ្ហាជាមុនសិន បញ្ហាទាំងអស់ក្នុងសង្គមហ្នឹងកើតឡើងដោយសារអំណាចប្រមូលផ្តុំ ច្បាប់វាអនុវត្តទៅអត់កើត។ អញ្ចឹងបានជាយើងធ្វើយន្តការ៨ចំណុច បងប្អូនយកទៅហ្វូតូទៅដេកមើលនៅផ្ទះឱ្យយល់ទៅ ទើបដឹងថានេះបានប្រយោជន៍មកអញតើ»។
នៅក្នុងឱកាសនៃការឃោសនាថ្ងៃទី១នេះ លោកខឹម វាសនា បានធ្វើការវាយប្រហារលើគណបក្សសំខាន់ៗដទៃទៀតដូចជាគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាជាដើម ទាក់ទងនឹងការសន្យានិងការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
កំពុងកាន់ទង់គណបក្សក្នុងក្បួនឃោសនា លោក ផុន ពិសិដ្ឋ អាយុ២៥ឆ្នាំ ជាយុវជនម្នាក់មកពីខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅភ្នំពេញថ្លែងថាលោកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការនេះដោយសារលោកពេញចិត្តលើកម្មវិធីនយោបាយរបស់គណបក្សនេះដែលលោកតែងតែតាមដានស្តាប់តាមវិទ្យុ។
«មកនេះមិនត្រឹមតែមិនបានទទួលថវិកាទេ យើងថែមទាំងចំណាយថវិកាខ្លួនយើង ទាំងកម្លាំង ទាំងពេលវេលា ទាំងសាំងម៉ូតូ ទាំងថ្លៃអាហារហូបចុក និងថ្លៃធ្វើខិតប័ណ្ណផ្សេងៗ យើងចេញទាំងអស់។ ចូលតាមលទ្ធភាព»។
រដូវកាលឃោសនាបោះឆ្នោតមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។
បើតាមលោកខឹម វាសនា ឱ្យដឹងថាគណបក្សលោកនឹងធ្វើការឃោសនាចំនួនតែពីរដងតែប៉ុណ្ណោះក្នុងទីក្រុងភ្នំពេញគឺនៅថ្ងៃចាប់ផ្តើមនិងនៅថ្ងៃឃោសនាបញ្ចប់។ ដោយឡែកលោកខឹម វាសនា លើកឡើងថាការឃោសនានៅតាមបណ្តាខេត្តគឺអាស្រ័យទៅតាមសកម្មជនមូលដ្ឋានជាអ្នកសម្រេចចិត្តធ្វើដោយពួកគេផ្ទាល់៕