ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ស៊ើបអង្កេត​ការ​វាយប្រហារ​ថ្ងៃទី៦ ខែមករា ដាក់​កំហុស​លើ​លោក Trump


រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump ឈរលើវេទិកាក្នុងការប្រមូលផ្តុំអ្នកគាំទ្រលោក ដែលធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump ឈរលើវេទិកាក្នុងការប្រមូលផ្តុំអ្នកគាំទ្រលោក ដែលធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

គណៈកម្មាធិការ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋសភា ​ដើម្បី​ស៊ើបអង្កេត​ការវាយ​ប្រហារ​លើ​វិមាន​សភារបស់​សហរដ្ឋ​អាមេរិក​ថ្ងៃទី ៦ ​ខែមករា​ ឆ្ នាំ២០២១​ បាន​ចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃព្រហស្បតិ៍ ​មាន ៨៤៥​ ទំព័រ ​ដែល​គាំទ្រ​ការ​អះអាង​របស់​គណៈកម្មាធិការ​នេះ​ ដែល​ថា​ការ​វាយប្រហារ​គឺ​បណ្តាល​មកពី​អតីត​ប្រធានាធិបតី​ លោក​ Donald Trump ​ និង​ជា​សកម្មភាព​ចុងក្រោយ​របស់​លោក​ នៅក្នុង​ «ការ​ឃុបឃិត​ពហុភាគី​ដើម្បី​លុបចោល​លទ្ធផល​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០» ។

របាយការណ៍​នេះ​ គឺជា​ការចម្រាញ់​ភស្តុតាង​ដែល​ប្រមូល​បាន​ពី​ការ​សម្ភាស​សាក្សី​រាប់ពាន់​នាក់​ ឯកសារ ​និង​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អេឡិកត្រូនិច ​ក្រោយ​ពី​ការស៊ើបអង្កេត​ជាង​ ១៧​ ខែ។ យោង​តាម​គណៈកម្មាធិការ​នេះ ​«ភស្តុតាង​នោះ​បាន​នាំ​ឱ្យ​មាន​ការសន្និដ្ឋាន​យ៉ាង​ចំហ ​និង​ត្រង់​ថា​ មូលហេតុ​ចម្បង​នៃ​ថ្ងៃទី ៦ ​ខែមករា ​គឺ​ដោយសារ​បុរស​ម្នាក់ ​គឺ​លោក​អតីត​ប្រធានាធិបតី​ Donald Trump ​ដែល​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​ដើរតាម។ ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៦ មករា ​មិនអាច​កើត​ឡើង​ ដោយ​គ្មាន​រូប​លោក​នោះ​ទេ»។

លោក Trump ​ផ្ទាល់​បាន​បរិហារ​គណៈកម្មាធិការ​នេះ ​និង​ការងារ​របស់​ពួកគេ ​ជា​បន្តបន្ទាប់​ ហើយ​បាន​បន្ត​ទទូច​ដោយ​មិនពិត​ថា ការបោះឆ្នោត​ឆ្នាំ ២០២០​ ត្រូវ​បាន​លួច​ពី​លោក៕

XS
SM
MD
LG