ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រយុទ្ធ​បន្ត​ឆេះ​ឆួល​​នៅ​​ភាគ​ខាង​កើត​អ៊ុយក្រែនខណៈ​មេដឹកនាំ​នឹង​ជួប​ប្រជុំ​នៅ​ទីក្រុង Minsk


សមាជិក​នៃ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​ក្នុង​អ៊ឺរ៉ុប (OSCE) ពិនិត្យ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​ស្ថានីយ​ឡាន​ក្រុង​ត្រូវ​បាញ់​ចំ ខណៈ​ពេល​មាន​ការបាញ់​គ្រាប់​ផ្លោង​រវាង​ក្រុម​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំ​ទ្រ​ដោយ​រុស៊្សី និង​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Donetsk កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
សមាជិក​នៃ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​ក្នុង​អ៊ឺរ៉ុប (OSCE) ពិនិត្យ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​ស្ថានីយ​ឡាន​ក្រុង​ត្រូវ​បាញ់​ចំ ខណៈ​ពេល​មាន​ការបាញ់​គ្រាប់​ផ្លោង​រវាង​ក្រុម​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំ​ទ្រ​ដោយ​រុស៊្សី និង​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Donetsk កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ការ​ប្រយុទ្ធ​ដ៏​ប្រល័យ​បាន​បន្តនៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​នៅ​ពេល​ដែល​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន ​រុស្ស៊ី ​បារាំង​និង​អាល្លឺម៉ង់ ​បាន​រៀបចំ​ធ្វើ​សន្និសីទ​កំពូល​ស្តី​ពី​ជម្លោះ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៥​៣០០​នាក់​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​ទៅ។

យោង​តាមក្រុម​មន្រ្តី​ឧទ្ទាម​និង​បុគ្គលិក​គ្រា​មាន​អាសន្ន​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​យ៉ាង​តិច​ណាស់​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Donetsk ​តំបន់​ខាង​កើត​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម ​នៅ​ពេល​ដែល​គ្រាប់​ផ្លោង​ត្រូវ​ចំ​ស្ថានីយ​រថយន្ត​ក្រុង។ ក្រុម​មន្រ្តី​យោ​ធា​ក៏​បាន​និយាយ​ដែរ​ថា ​ក្រុម​ឧទ្ទាម​បាន​វាយ​ប្រហារ​នៅ​ជិត​ទីក្រុង Debaltseve សម្លាប់​ទាហាន​យ៉ាង​ហោច​ណាស់​១៩​នាក់ និងធ្វើ​ឲ្យ​៧៨​នាក់​ទៀត​រង​របួស។

​នៅ​មុន​ពេល​នៃ​ការចរចា​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុងប្រទេស Belarus ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Petro Poroshenko ​បាន​ពណ៌នា​ពី​សន្និសីទ​កំពូល ដែល​មាន​ប្រ​ទេស​៤​ចូលរួមថា ​ជា​ឱកាស​ចុង​ក្រោយ​បង្អស់​មួយ​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​រវាង​កងកម្លាំង​ប្រទេស​របស់​លោក​និង​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។

សេចក្តី​ថ្លែងការណ៍​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​សង្កត់​ធ្ងន់​អំពី​ការកើន​ឡើង​នូវចំនួនមនុស្ស​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ និង​ពី​សារៈ​សំខាន់របស់​លោក Putin ដើម្បី​ចាប់​យក​ឱកាស​ដើម្បី​គាំទ្រ​សំណើរ​សន្តិភាព​នៅ​ពេល​ដែល​លោក​ជួបជាមួយ​ក្រុម​មេដឹកនាំ​បារាំង ​អាល្លឺម៉ង់​និង​អ៊ុយក្រែនក្នុង​ទីក្រុង Minsk នៅ​ថ្ងៃ​ពុធ​នេះ។

​ប្រទេស​អ៊ុយក្រែន​និង​រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ពី​ការគាំទ្រ​ការបះបោរ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ដោយ​កម្លាំង​ទ័ព ការរៀប​ចំ​ផែនការយុទ្ធសាស្រ្ត និង​សំភារៈ​យោ​ធា។

​ប្រទេស​រុស្ស៊ី ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ពី​ការជាប់ទាក់​ទិន​ដោយ​ផ្ទាល់​ ហើយ​និយាយ​ថា​កងទ័ព​រុស្ស៊ី​ដែល​ប្រយុទ្ធ​នៅ​ជាប់​ជាមួយ​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​ក្នុង​តំបន់​ខាង​កើត​ដែល​និយាយ​ភាសា​រុស្ស៊ី​នោះ​ថា​ គឺ​ធ្វើដោយ​ស្ម័គ្រ​ចិត្ត​ទេ៕

XS
SM
MD
LG