ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រុស្ស៊ី​ អ៊ុយក្រែន​ បារាំង​ និង​អាល្លឺម៉ង់​នឹង​ពិភាក្សា​ផែនការ​សន្តិភាពនៅ​​អ៊ុយក្រែន​


ពី​ខាង​ឆ្វេង​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko និ​ង​លោកស្រី​អធិបការតី​អាល្លឺម៉ង់​ Angela Merkel។​ មេដឹកនាំ​រុស្ស៊ី​ អ៊ុយក្រែន​ បារាំង​ និង​អាល្លឺម៉ង់​នឹង​ពិភាក្សា​ផែនការ​សន្តិភាព​អ៊ុយក្រែន​។
ពី​ខាង​ឆ្វេង​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko និ​ង​លោកស្រី​អធិបការតី​អាល្លឺម៉ង់​ Angela Merkel។​ មេដឹកនាំ​រុស្ស៊ី​ អ៊ុយក្រែន​ បារាំង​ និង​អាល្លឺម៉ង់​នឹង​ពិភាក្សា​ផែនការ​សន្តិភាព​អ៊ុយក្រែន​។

គេ​រំពឹង​ថា​ក្រុម​មេដឹកនាំ​នៃ​ប្រទេសរុស្សី អ៊ុយក្រែន បារាំង​និងអាល្លឺម៉ង់​នឹង​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អាទិត្យនេះ​អំពី​ផែន​ការ​សន្តិភាព​មួយ​របស់​ប្រទេស​បារាំង​និងអាល្លឺម៉ង់ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។​

កិច្ច​ចរចា​គ្នា​រវាង​ប្រធានាធិបតី​រុស្សី​លោក​ Vladimir Putin លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko ​លោក​ប្រធានាធិបតី​បារាំង​ Francois Hollande និង​លោក​ស្រី​អធិបការតី​អាល្លឺម៉ង់​ Angela Merkel នឹង​ត្រូវ​ធ្វើ​ទ្បើង​នៅ​ពេល​កំពុង​មានការ​ជំរុញ​ខាង​ការទូត​ខ្លាំង​មួយ​ដើម្បី​បញ្ចប់​ការ​បះ​បោរ​លម្អៀង​ទៅ​ខាង​រុស្សី​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។​

លោក Hollande បាន​មាន​ប្រសាសន៍​ថា​ ផែនការ​នេះ​ជា​«ឱកាសចុង​ក្រោយ​បង្អស់មួយ» ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន។លោកស្រី​ Merkelក៏​បាន​និយាយផង​ដែរ​ថា​មិន​ទាន់មាន​ការ​ច្បាស់លាស់​ថា​តើផែនការ​នេះ​នឹង​មាន​ជោគ​ជ័យ​ឬ​ទេ។​

មន្ត្រី​ជាន់ខ្ពស់​ម្នាក់នៃ​ក្រសួង​ការបរទេស​ស.រ.អា​ បាន​និយាយ​ថា​ផែនការ​នេះ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ​ចុះ​ហត្ថលេខា​នៅ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស​កាលពី​ខែកញ្ញា​ដែល​គ្មានជោគជ័យ​ ក៏​ប៉ុន្តែ​មាន​សេចក្តី​ល្អត់ល្អន់​បន្ថែម​អំពី​ការ​កំណត់​ពេលវេលា។

នៅ​ក្នុង​សន្និសីទ​សន្តិសុខ​មួយ​នៅ​ក្នុង​ក្រុង​Munich​ ប្រទេសអាល្លឺម៉ង់​ នៅថ្ងៃ​អាទិត្យ​នេះ​ លោក​រដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់​ Frank-Walter Steinmeier បាន​មាន​ប្រសាសន៍​ថា ​ក្រុម​អ្នក​ធ្វើការ​ចរចា​អំពី​ផែនការបារាំង​និង​អាល្លឺម៉ង់​មិន​ទាន់​បាន​«រក​ឃើញ​ដំណោះ​ស្រាយ​នយោបាយ​»ដល់​ជម្លោះ​នៅ​ក្នុងប្រទេស​អ៊ុយក្រែន​នៅ​ទ្បើយ​ទេ​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​គ្នា​«យ៉ាងខ្លាំង»ពីរ​បី​ថ្ងៃកន្លង​មកនេះ។​

លោកស្រី​ Federica Mogherini ប្រធាន​ផ្នែក​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប​បាន​មាន​ប្រសាសន៍នៅ​ក្នុង​ក្រុង​ Munich ​ថា សហភាព​អឺរ៉ុប​កំពុង​ព្យាយាម​រក​វិធី​អនុវត្ត​កិច្ចព្រម​ព្រៀង​ក្រុង​ Minsk ឲ្យ​បាន​ពេញលេញ​៕

XS
SM
MD
LG