ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​បញ្ឈប់​គោលនយោបាយ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អាមេរិក ​ដែល​រារាំង​​ជន​រងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ជនអន្ធពាល

រូបឯកសារ៖ លោក​ Jeff Sessions អតី​ត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ស.រ.អា
រូបឯកសារ៖ លោក​ Jeff Sessions អតី​ត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ស.រ.អា

លោក Emmet Sullivan ចៅក្រម​តុលាការតំបន់ស.រ.អា​បាន​ដាក់​អធិ​បញ្ជា​លើ​បញ្ជា​របស់លោក​ Sessions ដោយ​លោក​បានមាន​ប្រសាសន៍​ថា​ វា​រំលោភលើច្បាប់អន្តោប្រវេសន៍ស.រ.អា ហើយ​ថា «គ្មាន​មូលដ្ឋានខាង​ផ្លូវ​ច្បាប់​ដើម្បី​ឱ្យមានការ​ហាម​ប្រាមឱ្យមានប្រសិទ្ធភាព​បែបនេះទេ»។

តុលាការ​សហព័ន្ធ​មួយ​បានលុប​ចោល​ភាគ​ច្រើន​នៃ​គោលនយោបាយ​មួយ​របស់​រដ្ឋបាល Trump ដែល​បដិសេធ​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់​ជនអន្តោប្រវេសន៍ ដែល​ស្វះស្វែង​ឱ្យមាន​សុវត្ថិភាព​ពី​អំពើហិង្សា​ក្នុង​គ្រួសារ ​និង​អំពើ​ឃោរឃៅ​ទាក់ទិន​នឹង​ពួក​ជន​អន្ធពាលនៅ​អាមេរិក។

កាល​ពី​ខែ​មិថុនា លោក​ Jeff Sessions អតី​ត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ស.រ.អាបាន​ធ្វើ​អន្តរាគមន៍​ដោយផ្ទាល់នៅ​ក្នុង​ករណី​ស្ត្រី​ Salvador ដែល​គេ​ស្គាល់ឈ្មោះ​ថា​ A-B ដោយ​លោកបានបដិសេធ​ការ​សុំសិទ្ធិជ្រក​កោន​របស់អ្នកស្រី​ក្នុង​ឋានៈ​ជា​ ជនរងគ្រោះ​ដោយសារអំពើហិង្សា​ក្នុង​គ្រួសារ ហើយ​លោក​បាន​បញ្ជា​ឱ្យមាន​ដំណើរការ​ដកចេញ​ ដែល​បង្គាប់ដល់​ក្រុម​មន្ត្រី​ខាង​ផ្នែក​សិទ្ធិជ្រកកោនឱ្យបដិសេធ «ជា​ទូទៅ» នូវ​ការ​ពិនិត្យពិច័្ចយ​ដំបូង​ដល់ជនអន្តោប្រវេសន៍​ទាំង​ឡាយ​ណា​ ដែល​សុំ​សិទ្ធិ​ជ្រកកោន​ផ្អែក​លើអំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​អំពើ​ឃោរឃៅ​ទាក់ទិន​នឹង​ជនអន្ធពាល។

XS
SM
MD
LG