ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​ទាម​ទារឲ្យ​ក្រុម​​រដ្ឋ​អ៊ីស្លាម​ដោះលែង​ចំណាប់​ខ្មាំង​ជន​ជាតិ Assyria


រូបភាព​ឯកសារ៖ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដង្ហែ​ក្បួន​នៅ​ក្នុង​រថយន្ត​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ដែល​ដណ្តើម​បាន​ នៅ​ក្នុង​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់។​
រូបភាព​ឯកសារ៖ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដង្ហែ​ក្បួន​នៅ​ក្នុង​រថយន្ត​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ដែល​ដណ្តើម​បាន​ នៅ​ក្នុង​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់។​

សហរដ្ឋ​អាមេរិក​បាន​ទាម​ទារ​នៅ​ថ្ងៃ​អង្គារ​នេះ​ ឲ្យ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដោះលែង​ក្រុម​គ្រិស្ត​សាសនិក Assyria ជាង​៩០​នាក់ ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី​ ភាគ​ឦសាន។

លោក​ស្រី​ Jen Psaki​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​ផ្តន្ទាទោស​ការ​វាយ​ប្រហារ​នេះ​ ហើយ​ថ្លែង​ថា​ជន​សកម្ម​ប្រយុទ្ធ​ត្រូវ​តែ​ដោះលែង​ជន​ស៊ីវិល​ដែល​ខ្លួន​ឃុំឃាំង​ទាំង​អស់​ទៅ​វិញ។​

លោក​ស្រី​ថ្លែង​ថា​ «ការ​តម្រង់​ទិសដៅ​ចុង​ក្រោយ​របស់​ក្រុម​ ISIL​ ទៅ​លើ​ជន​កាន់​សាសនា​ភាគ​តិច​ គឺ​បាន​ត្រឹម​តែ​បញ្ជាក់​បន្ថែម​ពី​ការ​សង្កត់​សង្កិន​ដ៏​សាហាវ​និង​អមនុស្សធម៌​របស់​ខ្លួន​ ទៅ​លើ​ជន​ណា​ដែល​មិន​យល់​ស្រប​ជា​មួយ​គោលដៅ​ដើម្បី​បំបែក​ខ្លួន​និង​ជំនឿ​អាក្រក់​របស់​ពួក​គេ»។

លោក​ស្រី​ Psaki​ ក៏​បាន​គូស​បញ្ជាក់​អំពី​អំពើ​ហិង្សា​ជា​បន្ត​របស់​កង​កម្លាំង​ប្រទេស​ស៊ីរី​ដែរ​ ដោយ​បាន​ថ្លែង​ថាអាមេរិក​នៅ​បន្ត​ប្តេជ្ញា​ថា​នឹង​ជួយ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​សង្គ្រាម​ស៊ីវិល​ជិត​៣​ឆ្នាំ​របស់​ប្រទេស​ស៊ីរី​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​២០​ម៉ឺន​នាក់​មក​ទល់​នឹង​ពេល​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG