ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ​ទទួល​ការ​ស្តីបន្ទោសចំពោះ​ការ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​តម្រុយ​ស្តីពីការ​បាញ់​ប្រហារ​នៅរដ្ឋ Florida


រូបភាពឯកសារ៖ លោក​មេធាវី​ Jeff Sessions ថ្លែង​នៅ​ក្នុង​សន្និសីទ​សមាគម​ប៉ូលិស​ជាតិ​កាលពី​ថ្ងៃទី​១២ កុម្ភៈ ២០១៨ រដ្ឋធានី​វ៉ាស៊ីនតោន។
រូបភាពឯកសារ៖ លោក​មេធាវី​ Jeff Sessions ថ្លែង​នៅ​ក្នុង​សន្និសីទ​សមាគម​ប៉ូលិស​ជាតិ​កាលពី​ថ្ងៃទី​១២ កុម្ភៈ ២០១៨ រដ្ឋធានី​វ៉ាស៊ីនតោន។

លោករដ្ឋ​មន្រ្តី​ក្រសួងយុត្តិធម៌សហរដ្ឋ​អាមេរិក​កំពុង​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ជាបន្ទាន់​ថា​តើ​ក្រសួង​យុត្តិធម៌​និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ​ធ្វើ​ការ​ឆ្លើយ​តប​ដល់​ការ​ព្រមាន​អំពី​ពួក​អ្នក​សម្លាប់​មនុស្ស​ដ៏​ច្រើន​ៗ​យ៉ាង​ដូចម្តេច។

ចំណាតការ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពីការ​សារភាពកាល​ពី​ថ្ងៃ​សុក្រដោយការិ​យាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ​ដែល​ជាទី​ភ្នាក់​ងារ​ពង្រឹង​ច្បាប់​កំពូល​ជាតិ​ថា ​ខ្លួន​បាន​មិនអើពើ​អំពី​ការ​ខ្សុច​ប្រាប់​អំពីខ្មាន់​កាំភ្លើង​ដែល​បាន​សម្លាប់​មនុស្ស​១៧​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​១៤​នាក់​ទៀត​រងរបួស​នៅឯសាលា​រៀន​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Floridaកាល​ពី​ថ្ងៃ​ពុធ។

លោក Jeff Sessionsរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ដែល​បាន​ស្តី​បន្ទោសការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBIថា «ឧបទ្ទវហេតុ​នេះហួសពីការ​ពិ​និត្យ​មើល​ឡើង​វិញ​នូវការ​ភណ្ឌច្រឡំទៅ​ទៀត ​ប៉ុន្តែ​ក៏​ជាការ​ពិនិត្យ​មើល​ថាតើ​យើង​ឆ្លើយ​តប​យ៉ាង​ដូចម្តេច។ការណ៍​នេះ​រួម​បញ្ចូលទាំង​លទ្ធភាព​នៃ​ការពិគ្រោះ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ មន្រ្តី​សុខភាព​ខាង​ផ្លូវ​ចិត្ត មន្រ្តី​សាលា​ហើយ​នឹងមន្រ្តី​ពង្រឹង​ច្បាប់​នៅ​ថ្នាក់​មូលដ្ឋាន‍»។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន​មិនបាន​ធ្វើ​ទៅតាម​ពិធីការ​ដែល​បាន​បង្កើត​ឡើង​បន្ទាប់​ពីបាន​ទទួល​ព័ត៌មានអំពី Nikolas Cruzដែល​ជាអ្នក​បាញ់​ប្រហារតាម​រយៈ​ការ​ខ្សុច​ប្រាប់​នោះ​លើ​ប្រព័ន្ធ Website មក។ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធFBIបាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្ស​ម្នាក់​ដែល​មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ Cruz ​បាន​ទុក​ព័ត៌មាន​នោះ​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មករា​អំពី​គោល​បំណង​របស់​ក្មេងជំទង់​នោះ​ដើម្បី​សម្លាប់​មនុស្ស​ហើយ​នឹង​សេចក្តី​លម្អិត​ពីការ​រំខានផ្សេងៗ​ទៀត៕

XS
SM
MD
LG