ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជំងឺ​ឆ្លង​កំពូល​អាមេរិក​ថា គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​បើ​ប្រទេស​បើក​មុន​ពេល​កំណត់


លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

មន្រ្តី​សុខភាព​កំពូល​ម្នាក់​របស់​អាមេរិក និយាយ​ថា លោក​នឹង​ប្រាប់​គណៈកម្មាធិការ​សភា​នៅ​ថ្ងៃអង្គារ​នេះ​ពី​ភាព​គ្រោះថ្នាក់​នៃ​ការ​លុបចោល​ការ​រឹតត្បិត​នៃ​មេរោគ​កូរ៉ូណា​ឆាប់រហ័ស​ពេក។

វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក ប្រាប់​កាសែត The New York Times ថា សារ​របស់​លោក​ទៅ​កាន់​សមាជិក​សភា​គឺថា បើ​ប្រទេស​នេះ រំលង​ចំណុច​ឆែកឆេរ​ក្នុង​ផែនការ​ដែល​មាន​៣ដំណាក់កាល​របស់​សេតវិមាន «យើង​ប្រឈម​ភាពគ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​នៃ​មេរោគ​កូរ៉ូណា​ទូទាំង​ប្រទេស»។

លោក​វេជ្ជបណ្ឌិត Fauci បាន​មាន​ប្រសាសន៍​ទៀត​ថា «ការណ៍​នេះ​នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ និង​ស្លាប់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ប្រាកដ​នឹង​ធ្វើ​ឲ្យ​អូសបន្លាយ​ពេល​ដល់​ការ​ស្វែងរក​របស់​យើង​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ»។

មន្រ្តី​សុខាភិបាល​បាន​ព្រមាន​អស់​ជាច្រើន​សប្តាហ៍​ហើយ​ថា ការ​បន្ធូរបន្ថយ​ការរឹតត្បិត​ស្ថិត​នៅ​ផ្ទះនិង​ការ​អនុញ្ញាត​ឲ្យ​ពាណិជ្ជកម្ម​បន្ត​ប្រតិបត្តិការ​ឡើង​វិញ​ដ៏​ឆាប់រហ័ស អាច​នាំ​ឲ្យ​មាន​ឡើង​វិញ​នូវ​ជំងឺ​កូវីដ១៩​ទាំង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ និង​គ្រោះថ្នាក់​ដល់​ការ​ខំប្រឹងប្រែង​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​ដើម្បី​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ។

លោក Fauci ជា​មន្រ្តី​កំពូល​ម្នាក់​នៃ​មន្រ្តី​កំពូល​៤នាក់​មាន​គម្រោង​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​គណៈកម្មាធិការ​សុខាភិបាល​ អប់រំ ការងារ និង​ប្រាក់​ចូលនិវត្តន៍​របស់​ព្រឹទ្ធសភា​សម្រាប់​សវនាការ​ដែល​មាន​ឈ្មោះ​ថា «សុវត្ថិភាព​ត្រឡប់​ទៅ​ការងារ និង​ត្រឡប់​ទៅ​សាលារៀន​វិញ»។

សាកលវិទ្យាល័យ Jons Hopkins បាន​ប្រាប់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​១លាន​៣សែន​ករណី និង​មនុស្ស​ស្លាប់​ជាង​៨ម៉ឺន​នាក់៕

XS
SM
MD
LG